ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ប្រធានក្រុមការងារចុះជួយសង្កាត់ដង្កោ ចុះសួរសុខទុក្ខ​ និងយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន៣១គ្រួសារ នៅភូមិបាគូ សង្កាត់ដង្កោ ដែលលិចទឹកជំនន់ទឹកភ្លៀងព្រែកត្នាត

ភ្នំពេញៈ​ លោកស្រី កាន់​ រតនៈឧប្បល ប្រធានក្រុមការងារចុះជួយសង្កាត់ដង្កោ និងលោកស្រឺ សឿង សេរី ចៅសង្កាត់ដង្កោ នៅព្រឹកថ្ងៃទី១៥​ ខែមករា​ នេះ​ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំស្បៀងអាហារ មានអង្ករ មី ភេសជ្ជៈនិងថវិកាមួយចំនួនដែល ជា អំណោយរបស់សប្បុរសជន និង ទ័យទានរបស់លោកគ្រូចៅអធិការវត្តធុដុង្គចំការដូងរួមទាំងអំណោយអាជ្ញាធរសង្កាត់ ទៅជួយឧបត្ថម្ភ ប្រជាពលរដ្ឋរងដោយទឹកជំនន់ ។
លោកស្រីកាន់ រតនៈ ឧប្បល ប្រធាន ក្រុមការងារចុះជួយគណបក្សសង្កាត់ដង្កោមានប្រសាសន៏ថា​ អំណោយជាស្បៀង អាហារនេះគឺជាការជួយរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង នៅក្នុងខែមករានេះ ។
លោកស្រីកាន់រតនៈ ឧប្បល ប្រធានក្រុមការងារនិងលោកស្រីសឿងសេរី បានជំរាបទៅកាន់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំន់ថា​ គណបក្សប្រជាជនកម្ពុជា បានគិតគូរពីទុក្ខលំបាកប្រជាពលរដ្ឋ និងរស់ នៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា រួមសុខទុក្ខជាមួយប្រជាពលរដ្ឋ ។
ជាមួយគ្នានោះដែរលោកស្រីប្រធានក្រុមការងារអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យប្រុង ប្រយ័ត្នខ្ពស់ចំពោះការឆ្លងចរន្តអគ្គិសនីនិងកូន-ចៅ ដែលអាចបណ្តាលឲ្យលង់ ទឹក ជា យថាហេតុណាមួយ។
លោកស្រីចៅសង្កាត់បានបញ្ជាក់ទៀតថា ក្រុមការងារនិងនាំយកអង្ករ ជា អំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃស្អែកបន្ថែមទៀត អំណោយពេលនេះគឺជាការចូលរួមការចែលរំលែកនៅការខ្វះខាតរបស់ប្រជា ពលរដ្ឋភូមបាគូ និងបន្តកៀគរអំណោយស្បៀងអាហារ ទឹកសុទ្ធ និងថ្នាំសង្កូវ ពីសប្បុរសជនមកជួយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទាំងនេះបន្តទៀត។
លោកស្រី ចៅសង្កាត់ដង្កោ បានបញ្ជាក់ទៀ៎ថា បើទឹកភ្លៀងនៅតាមបណ្តាខេត្តខាងលើ ដូចខេត្តតាកែវ កំពង់ស្ពឺឬកំពត និងរាជធានីភ្នំពេញនៅតែបន្តមានភ្លៀងធ្លាកទៀតនោះនិងធ្វើឲ្យទឹកស្ទឹងព្រែក ត្នោតហូរជន់លិចតំបន់ភូមិសាស្ត្រមួយចំនួន នៅក្នុងខណ្ឌដង្លោ ដូចឆ្នាំមុនអីចឹង។
សូមបញ្ជាក់ថា-សាលារៀនព្រែក ជ្រៃ , សាលារៀនកំពង់ក្តុលនិង វត្តព្រែកជ្រៃ ទឹកលិច ដែលជាទឹកសណ្តរស្ទឹងព្រែក ត្នោត កំពុងរងនូវការ ជំនន់លិចទឹកភ្លៀង ក្នុង រយៈ ពេលប៉ុន្មានថ្ងៃនេះជាប់ៗគ្នា៕
nmr