ភ្នំពេញៈ កម្ពុជានៅតែជាកន្លែងដែលមានវត្តមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក។ សត្វទន្សោងនៅទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានប្រមាណជាង ១ ៥០០ ក្បាល។ ដោយឡែកបើផ្អែកតាមតាមទិន្នន័យរបស់អង្គការ IUCNវិញ ចំនួនសត្វទន្សោងត្រូវបានគេប៉ាន់ស្មានថានៅសល់តែប្រមាណ ៤.០០០ក្បាល នៅលើពិភពលោកប៉ុណ្ណោះ។ តាមការសិក្សា ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់និងស្នែង។ សត្វទន្សោង ត្រូវបានគេកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ សត្វទន្សោង គេឃើញវារស់នៅរាយប៉ាយស្ទើរគ្រប់ទីកន្លែងមានដូចជា តំបន់ភូមិភាគឦសាន និរតី និងភាគខាងជើង នៃប្រទេសកម្ពុជា។ វាមានផងដែរ នៅភូមា ឡាវ ម៉ាឡេស៊ី វៀតណាម និងថៃ។
ភ្នំពេញ ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ និងគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ចាប់ពីទីប្រជុំជនស្គន់ ដល់ក្រុងកំពង់ចាម គ្រោងនឹងរៀបចំបើកការដ្ឋាននាដើមខែមករា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំពីការរៀបចំកម្មវិធីប្រកាសបើកការដ្ឋានគម្រោងសាងសង់ស្ពានទន្លេមេគង្គ ខេត្តក្រចេះ និងគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ (ពីទីប្រជុំជនស្គន់ ដល់ក្រុងកំពង់ចាម) ក្រោមហិរញ្ញប្បទាន សម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលគ្រោងនឹងប្រព្រឹត្តទៅនាដើមខែមករា ឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងលោក លោកស្រី ជាមន្ត្រីជំនាញពាក់ព័ន្ធ ជាសមាជិក សមាជិកា គណៈកម្មការ និងអនុគណៈកម្មការជាច្រើនរូប។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបែងចែកតួនាទី និងភារកិច្ចជូនដល់សមាជិក សមាជិកាគណៈកម្មាការ និងអនុគណៈកម្មការសម្រាប់ត្រៀមរៀបចំកម្មវិធីប្រកាសបើកការដ្ឋាននូវគម្រោងទាំងពីរខាងលើ ដើម្បីឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលកម្មវិធី អាចប្រព្រឹត្តទៅបាន […]
ក្រសួងអបរំ យុវជន និងកីឡា បានប្រកាសហាមយករូបសញ្ញាអប់រំ យុវជន និងកីឡា ទៅដាក់តាំងបង្ហាញនៅតាមទីសាធារណៈ ក្នុងបដានៃកិច្ចពិធីការផ្សេងៗ លើឯកសារផ្សព្វផ្សាយពាណិជ្ជកម្ម និងឯកសារដ្ឋបាលផ្សេងៗ ដោយមិនមានការអនុញ្ញាតពីក្រសួង ដើម្បីចៀសវាងការភាន់ច្រឡំ។ យោងតាមតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ សង្កេតឃើញថា កន្លងមកនេះ មានរូបវន្តបុគ្គល ឬ នីតិបុគ្គល មួយចំនួនតូចបានយករូបសញ្ញាអប់រំ យុវជន និងកីឡា ទៅដាក់តាំងបង្ហាញនៅតាមទីសាធារណៈ ក្នុងបដានៃកិច្ចពិធីការផ្សេងៗ លើឯកសារផ្សព្វផ្សាយពាណិជ្ជកម្ម និងឯកសារដ្ឋបាលផ្សេងៗ ព្រមទាំងដាក់ជា Profile Facebook, Telegram ឬ កម្មវិធីទំនាក់ទំនងសង្គមផ្សេងៗ ដោយមិនបានស្នើសុំការអនុញ្ញាតជាមុន ពីក្រសួង ដែលព័ត៌មានមួយចំនួនធ្វើឱ្យមានការយល់ច្រឡំពីសាធារណជន និងប៉ះពាល់ យ៉ាងខ្លាំងដល់វិស័យអប់រំ យុវជន និងកីឡា។