ថ្ងៃចន្ទទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធផ្សេងៗ បានចុះពិនិត្យទីតាំងជាក់ស្តែងតាមសំណើស្នើសុំសាងសង់ចំណតទូករបស់លោក អ៊ួង ជាឈ័ង ដែលមានទីតាំងស្ថិតនៅ ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ក្រោយពិនិត្យឃើញទីតាំងជាក់ស្តែងលោក សុខ សុទ្ធី បានណែនាំដល់ម្ចាស់រីសតដែលកំពុងសាងសង់ និងសំណើសុំធ្វើចំណតទូកដូចខាងក្រោម: -ទី១ ណែនាំម្ចាស់ទីតាំងដែលបានស្នើសុំវិនិយោគរីសត ស្ថិតក្នុងទីតាំងនេះត្រូវដាក់ពាក្យស្នើសុំរដ្ឋបាលខេត្តជាមុនសិន មុននឹងធ្វើការវិនិយោគ។ -ទី២ ចំពោះចំណតទូកដែលបានដាក់ពាក្យស្នើសុំសាងសង់មកកាន់រដ្ឋបាលខេត្ត និងបានចុះត្រួតពិនិត្យរួចរាល់ហើយនេះ រដ្ឋបាលខេត្ត នឹងបើកកិច្ចប្រជុំមួយទៀតនៅសាលាខេត្តជាមួយមន្រ្តីជំនាញ ដើម្បីសិក្សា អំពីផលប៉ះពាល់ផ្សេងៗមុននឹងអនុញ្ញាតឲ្យមានការសាងសង់ចំណតទូកនេះ។ -ទី៣ ម្ចាស់ទីតាំស្នើសុំវិយោគត្រូវចេះធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់៕ ប្រភព៖ រដ្ឋបាលខេត្តកោះកុង
លោក Elon Musk បាននិយាយនៅពុធកន្លងទៅនេះថា បណ្ដាញសង្គម X របស់គាត់នឹងឆាប់ទទួលបានការយល់ព្រមសម្រាប់អាជ្ញាប័ណ្ណបញ្ជូនប្រាក់នៅទីក្រុងញូវយ៉ក ដែលវាជាផ្នែកមួយជំរុញឲ្យ X ជិតទទួលបាននូវមុខងារបង់ប្រាក់ ឬទូទាត់ប្រាក់តាមអនឡាញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។ ថ្លែងនៅក្នុងសន្និសីទបច្ចេកវិទ្យា Morgan Stanley ប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍ លោក Musk ក៏បាននិយាយផងដែរថា X អាចទទួលបានអាជ្ញាប័ណ្ណរបស់ខ្លួននៅរដ្ឋកាលីហ្វ័រញ៉ាក្នុងខែក្រោយ ដោយទទួលបានការយល់ព្រមពីទីក្រុងញូវយ៉កអាច “ពីរបីខែទៀត” ។ ចាប់តាំងពីទទួលបានក្រុមហ៊ុន X ដែលពីមុនត្រូវបានគេស្គាល់ថា Twitter ក្នុងឆ្នាំ ២០២២មក មហាសេដ្ឋីរូបនេះបានព្យាយាមប្រែក្លាយវាទៅជា “កម្មវិធីដែលមានអ្វីៗគ្រប់យ៉ាង” ដូចគ្នាទៅនឹង ក្រុមហ៊ុនចិន Tencent ដែលមានកម្មវិធី WeChat នៅក្នុងប្រទេសចិន ជាមួយនឹងមុខងារលើសពីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលអាចផ្ញើ និងទទួលប្រាក់បាន។
យោងតាមប្រភពពី CNBC រាយការណ៍ថា គោលនយោបាយ EV របស់ឥណ្ឌូនេស៊ីបានទាក់ទាញអ្នកវិនិយោគទូទាំងពិភពលោកមកលើប្រទេសនេះ ប៉ុន្តែអ្នកជំនាញនិយាយថា វាក៏ ជួយជំរុញការវិនិយោគលើឧស្សាហកម្មរថយន្តនៅអាស៊ីអាគ្នេយ៍ឲ្យកាន់តែទូលំទូលាយផងដែរ។ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍សម្បូរទៅដោយធនាធានធម្មជាតិដូចជា ទង់ដែង នីកែល កូបាល់ និង បុកស៊ីត ដែលសុទ្ធតែជាវត្ថុធាតុដើមចាំបាច់សម្រាប់ផលិតអាគុយរថយន្តអគ្គិសនី។ លើសពីនេះ ឥណ្ឌូណេស៊ីមានទុនបម្រុង នីកែល ស្ទើរតែ ១ ភាគ ៤ នៃពិភពលោក និងជាអ្នកនាំចេញ នីកែល ដ៏ធំបំផុត ហើយប្រទេសនេះបានទាក់ទាញក្រុមហ៊ុន Tesla ក្នុងក្តីសង្ឃឹមថានឹងបង្វែរធនធានរបស់ខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលផ្គត់ផ្គង់ដ៏សំខាន់របស់ពិភពលោកសម្រាប់រថយន្តអគ្គិសនី។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយថ្មីៗនេះ គោលដៅរបស់ប្រទេសនេះចង់ក្លាយជាមជ្ឈមណ្ឌលថាមពលថ្ម EV របស់ពិភពលោកបានទទួលការគាំទ្រយ៉ាងខ្លាំងពីក្រុមហ៊ុនផលិតរថយន្តនៅអាស៊ី ដូចជា Toyota និង Hyundai បាន វិនិយោគ រាប់ ពាន់ លាន ដុល្លារ ដើម្បី ពង្រីក កន្លែង ផលិត រថយន្ត EV នៅ ឥណ្ឌូនេស៊ី។