នាព្រឹកថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក KATO Kazunori (សមាគមជប៉ុន-កម្ពុជា) ឧកញ៉ា សាយ សុភ័ក្រ្តា និងលោក TAKEUCHI Mei តំណាងក្រុមហ៊ុន TBS Holdings Inc. និងសហការី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ នៅទីស្តីការក្រសួងទេសចរណ៍។ ក្រុមហ៊ុនជប៉ុនមួយដែលមានបណ្តាញទូរទស្សន៍ជាង ២៨ប៉ុស្តិ៍ មានអ្នកទស្សនាជាង ១០លាននាក់ តាមរយៈ លោក KATO Kazunori (សមាគមជប៉ុន-កម្ពុជា) បានស្នើសុំអនុសាសន៍ណែនាំពី ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ក្រសួងទសចរណ៍ លើគម្រោងផលិតឃ្លីបវីដេអូផ្សព្វផ្សាយពីសក្តានុពលនៃគោលដៅទេសចរណ៍បេតិកភណ្ឌ ប្រវត្តិសាស្រ្ត ធម្មជាតិរបស់កម្ពុជា ព្រមទាំងវប្បធម៌ប្រពៃណី ម្ហូបអាហារ និងផលិតផលក្នុងស្រុក ។
ភ្នំពេញ : នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានសម្រេចទទួលស្គាល់ជាផ្លូវការនូវការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់ គណបក្សហ៊្វុនស៊ិនប៉ិច។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ គ.ជ.ប បានបញ្ជាក់ថា សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត គណបក្សនយោបាយ ចំនួន ៤ នឹងចូលរួមប្រកួតប្រជែងរួមមាន ៖ ១.គណបក្សប្រជាជនកម្ពុជា ២. គណបក្សសញ្ជាតិកម្ពុជា ៣. គណបក្សយុវជនកម្ពុជា ៤. គណបក្សហ៊្វុនស៊ិនប៉ិច គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា បន្ទាប់ពីសម្រេចទទួលស្គាល់ជាផ្លូវការ នូវការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ គណៈ កម្មការរៀបចំការបោះឆ្នោតខេត្ត នឹងរៀបចំការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត ដើម្បីរៀបចំការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១៕
(សៀមរាប)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ទាំងភាគីកម្មករនិយោជិត ភាគីនិយោជក និងដៃគូអភិវឌ្ឍន៍ ត្រូវចូលរួមជាមួយភាគីរាជរដ្ឋាភិបាលជាបន្តបន្ទាប់ទៀត ដើម្បីស្វែងរកវិធីសាស្ត្រក្នុងការលើកកម្ពស់សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត តាមរយៈការផ្លាស់ប្តូរមធ្យោបាយធ្វើដំណើររបស់កម្មករនិយោជិតបណ្តើរៗដោយអាចរក្សាបាននូវការងារ និងផលប្រយោជន៍របស់អ្នកបើកបរបច្ចុប្បន្ន។ ការថ្លែងបញ្ជាក់នេះ គឺក្នុងពេលដែល ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា» នៅសណ្ឋាគារ Royal Angkor Resort ក្នុងខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ ដូចជាតំណាងភាគីកម្មករនិយោជិត តំណាងភាគីនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាល ប្រមាណជាង ៣០០នាក់។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា មធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ត្រូវការការកែសម្រួលឲ្យមានភាពសមរម្យ និងធានាបាននូវសុវត្ថិភាពសម្រាប់កម្មករនិយោជិត ក្នុងន័យនេះគឺមិនចាំបាច់ទាល់តែត្រូវតែផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតបច្ចុប្បន្នទាំងស្រុងនោះទេ គឺគ្រាន់តែកែសម្រួលរថយន្តឲ្យមានកន្លែងអង្គុយសមរម្យ ជំនួសឲ្យរថយន្តណាដែលតម្រូវឲ្យកម្មករនិយោជិតត្រូវឈរជិះលើរថយន្តនាពេលបច្ចុប្បន្ន។ ទន្ទឹមនេះ ក៏ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តជាប្រចាំ ជាពិសេសត្រូវត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើរថយន្តកែច្នៃខុសបច្ចេកទេស ដែលមិនអាចយកធ្វើជារថយន្តដឹកកម្មករនិយោជិតបាននោះឡើយ។ ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងអំណរគុណដល់ការផ្តល់ជាធាតុចូលយ៉ាងសំខាន់ពីភាគីពាក់ព័ន្ធនានា ដូចជាតំណាងភាគីនិយោជិត តំណាងភាគីនិយោជក និងដៃគូអភិវឌ្ឍន៍ ដែលបានចូលរួមផ្តល់ជាមតិ និងសំណើកែលម្អនានា ដើម្បីក្រុមការងារអាចយកមកបញ្ចូលក្នុងគោលនយោបាយស្តីពី សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត […]