ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយឲ្យអស់ពីកម្ពុជា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ក្រសួង-ស្ថាប័ននានានាំគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយឲ្យអស់ពីទឹកដីកម្ពុជា។ សម្តេចថា ព័ត៌មានក្លែងក្លាយ ឬព័ត៌មានក្លែងបន្លំនេះ គឺអាក្រក់ និងសាហាវខ្លាំងណាស់ ដែលមិនត្រូវទុកឲ្យវារស់ នៅលើទឹកដីកម្ពុជាទេ។
ការអំពាវនាវរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសអញ្ជើញបិទសន្និបាតក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា ការផលិតព័ត៌មានក្លែងក្លាយ មិនមែនជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិឡើយ ហើយវាក៏មិនមែនជាដំណើរការប្រជាធិបតេយ្យដែរ ផ្ទុយ​ទៅវិញ ​ពិភពលោកទាំងមូលបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងវា។
ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយនេះ សម្តេចតេជោ ស្នើឲ្យក្រសួង-ស្ថាប័ន បង្កើតឆាណែលតេឡេក្រាម ឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយដែលកើតមានចំពោះក្រសួង-ស្ថាប័នរបស់ខ្លួន និងម្យ៉ាងក៏ដើម្បីផ្សព្វផ្សាយសមិទ្ធផលរបស់ខ្លួនផងដែរ។ សម្តេចថា ឆាណែលត្រេឡេក្រាមនេះបញ្ជូនព័ត៌មានបានលឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់ជាងហ្វេសប៊ុកឆ្ងាយណាស់៕
May be an image of 1 person and standing
nmr