Related Articles
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយក្មួយៗសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់ ក្នុងនោះសិស្ស ១ ៦៧៣ ជាសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ និងសិស្សចំនួន១៨នាក់ ជាសិស្សដែលប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ សម័យប្រឡង ២០ តុលា ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ។
លទ្ធផលសិស្សនិទ្ទេសA ជានិមិត្តរូបនៃភាពជោគជ័យ កើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗផ្ទាល់ និងក៏ស្នាដៃមិនអាចកាត់ថ្លៃបានរបស់លោកគ្រូអ្នកគ្រូ ដែលបង្រៀនក្នុងប្រព័ន្ធអប់រំរបស់យើងផងដែរ ជាពិេសសការជួយគាំទ្រយ៉ាងពេញទំហឹងរបស់ឪពុកម្តាយ និងអាណាព្យាបាល។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការអប់រំ និងការបង្កើតធនធានមនុស្ស ជាគោលនយោបាយអាទិភាព និងបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ ជាក់ស្តែងការធ្វើកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ពេលនេះ ចំនួនសិស្សប្រឡងជាប់និទ្ទេស A មានការកើនឡើងជាលំដាប់ ក្រោមទិសស្លោក “អ្នកចេះ គឺជាប់” ដើម្បីកម្ពុជាអាចអភិវឌ្ឍទៅបាន យើងត្រូវការធនធានមនុស្ស ហើយចំនុចអាទិភាពនេះ ត្រូវបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានចាត់ទុក “ ការអភិវឌ្ឍមូលធនមនុស្ស” គឺជាបញ្ចកោណទី១ ដ៏មានសារៈសំខាន់ ដោយក្នុងនោះ”ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា”គឺជាកិច្ចការអាទិភាពទី១ ក្នុងចំណោមកិច្ចការអាទិភាពទាំង៥ នៃបញ្ចកោណទី១ ដែលមានគោលដៅផ្តោតលើការបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ និងបណ្តុះបណ្តាល ប្រកបដោយគុណភាព និងជំនាញខ្ពស់ ដើម្បូជាកាតាលីករក្នុងសេដ្ឋកិច្ចជាតិ ក៏ដូចជាគោលដៅនាំកម្ពុជាឆ្ពោះទៅសម្រេចបាននូវមហិច្ឆិតាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ទី០៩ មករា ២០២៤ 🌐 Hun […]
ប្រមុខរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា បើសិនចាក់វ៉ាក់សាំងកូវីដយកលុយនឹងបង្កើតឲ្យមានអំពើពុករលួយមិនខាន
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បើការចាក់វ៉ាក់សាំងជំងឺកូវីដយកលុយនោះ នឹងធ្វើឲ្យមានអំពើពុករលួយកើតឡើងជាមិនខាន អីញ្ចឹងសម្តេចមិនអនុញ្ញាតឲ្យយកលុយជាដាច់ខាត ។ ក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នាព្រឹកថ្ងៃទី១៧ ខែឧសភានេះ នៅសាលពិព័រណ៍ជ្រោយចង្វា រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុនសែន បានលើកឡើងថាមានបងប្អូនមួយចំនួនបានឲ្យយល់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី១.២ មិនយកថ្លៃ ហើយចាក់ដូសទី៣ ទៅគួរតែយកថ្លៃ ។ សម្តេចបានលើកឡើងថា ៖«ខ្ញុំសូមប្រាប់ទៅវិញថា អត់ទេ !យកថ្លៃមកក៏មិនក្លាយជាអ្នកមានបានដែរ ទាំងថវិការបស់យើងក្តី ជំនួយក្តី ចាក់ជូនប្រជាពលរដ្ឋឲ្យមិនគិតថ្លៃ ហើយក៏គ្មានការរើសអើងណាមួយដែរទាំងបញ្ហានយោបាយ ទាំងជាតិសាសន៍ សាសនា តំបន់ទីក្រុង ជនបទ គឺទទួលបានដូចៗគ្នា ។ ចំណុចនេះហើយដែលជាជោគជ័យ បង្កើតភាពសាំក្នុងសហគមន៍ពីទីក្រុងដល់ជនបទ ហើយបង្កើតជំនឿទុកចិត្តចំពោះអ្នកផ្តល់ជំនួយផងដែរ» ។ សម្តេចបានគូសបញ្ជាក់ថា ៖«បើសាកល្បងចាក់វ៉ាក់សាំងយកលុយនោះនឹងបង្កើតឲ្យមានអំពើពុករលួយពេញទឹកពេញដីទេ ហើយចាក់មិនចេញទេ ។ ជួនកាលថា ចាក់មួយដូស១០ដុល្លារ ឬ១៥ដុល្លារ តែគាត់យកទៅចាក់តម្លៃ២០ដុល្លារ ឬ៣០ដុល្លារ អីចឹងអត់ទេសម្រាប់ខ្ញុំគឺច្បាស់កន្លែងនឹងមួយ» ។ ជាមួយគ្នានោះដែរ សម្តេចតេជោ បានអះអាងថា […]
អនុក្រឹត្យ ស្ដីពី ការបង្កើតក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង ខេត្តសៀមរាប។
អនុក្រឹត្យស្ដីពីការបង្កើតក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង ខេត្តសៀមរាប។