ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា សូមបរទេសទាំងឡាយកុំសាងកំហុសជាថ្មីលើកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំលឹកជាថ្មីម្តងទៀតទៅដល់បរទេសទាំងឡាយកុំស្រឡាញ់ជាតិខ្មែរជាងខ្មែរខ្លួនឯងដែលជាម្ចាស់ស្រុក។ សម្តេចថា នៅពេលដែលខ្មែររងទុក្ខវេទនាក្នុងរបបប្រល័យសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ បរទេសបានរត់ចោលកម្ពុជា។ សម្តេចផ្តាំទៅបរទេសទាំងឡាយថា សូមកុំសាងកំហុសលើកទី៣ ដាក់កម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ជិត២ពាន់នាក់ នៅនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា នៅពេលដែលខ្មែររកបាននូវសន្តិភាពហើយ ទើបបរទេសទាំងឡាយ គេបង្ហាញកង្វល់ជំនួសកម្ពុជាលើបញ្ហានេះបញ្ហានោះជំនួសកម្ពុជាទៅវិញដោយពួកគេមិនដែលបានខ្វល់គិតគូរពីបញ្ហាសន្តិភាពនិងសង្រ្គាមនៅកម្ពុជានោះឡើយ។
May be an image of 1 person and text
nmr