ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់កោតសសើរចំពោះភាពជាមេដឹកនាំគម្រូរបស់ សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញៈ ឯកឧត្តម អ៊ីលហាម អាលីយេវ (Ilham Aliyev) ប្រធានាធិបតី នៃសាធារណរដ្ឋ អាស៊ែបៃហ្សង់ បានកោតសសើរចំពោះភាពជាមេដឹកនាំគម្រូរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រកបដោយបទពិសោធន៍ក្នុងការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិកម្ពុជា ជាពិសេសការគាំទ្រនិងជំរុញពហុភាគីនិយម ដោយគោរពច្បាប់អន្តរជាតិ។ ឆ្លៀតក្នុងឱកាសនេះ ប្រធានាធិបតី នៃសាធារណរដ្ឋ អាស៊ែបៃហ្សង់ ក៏បានសូមអបអរសាទរដល់ជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន និងប្រជុំពាក់ព័ន្ធកន្លងទៅ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។
ការកោតសរសើររបស់ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានធ្វើឡើងនៅក្នុងជំនួប និងសម្តែងការគួរសមរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ដែលបានអញ្ជើញចូលរួម «វេទិកាបាគូសកល លើកទី១០» (X Global Baku Forum) ក្រោមមូលបទ «ពិភពលោកពេលនេះ៖ បញ្ហាប្រឈម និងក្តីសង្ឃឹម» កាលពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់។ វេទិកានេះរៀបចំដោយ មជ្ឈមណ្ឌលអន្តរជាតិនីហ្សាមី ហ្គាន់ចាវី (Nizami Ganjavi International Center-NGIC) និងមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតថ្នាក់ដឹកនាំ និងម្ចាស់ពានរង្វាន់សន្តិភាពណូបែល រួមទាំងតំណាងជាន់ខ្ពស់រដ្ឋាភិបាល សភា អង្គការអន្តរជាតិ និងសង្គមស៊ីវិល ប្រមាណជាង ៣៥០រូប មកពីប្រទេសជាង ៦០៕
nmr