(ឧត្ដរមានជ័យ)៖ នាព្រឹកថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជាអធិបតីភាព បើកការដ្ឋានជួសជុលក្រាលផ្លូវកៅស៊ូ DBST ១ខ្សែប្រវែង៣, ៦០០ម៉ែត្រ ដោយពង្រីកទទឹងសងខាងម្ខាង ២ ម៉ែត្រ សរុប៤ម៉ែត្រ និងរៀបចំខឿបបេតុងសងខាងចិញ្ចើមផ្លូវប្រវែង៧, ២០០ម៉ែត្រ ចាប់ ពីរង្វង់មូលជ័យវរ្ម័នទី៧ កាត់តាមភូមិឈូក មុខសណ្ឋាគារឈើនប្រាក់កប មុខវត្តប្រាសាទរាជាសំរោង មុខផ្សារសំរោងឆ្ពោះ ទៅកាន់វង្វង់មូលព្រះកេស្វរៈ ស្ថិតក្នុងសង្កាត់ សំរោងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ទោះបីជាខណៈពេលនេះជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាលទូទាំងសាកលលោក ក៏ដូចជាសហគមន៍ នៃប្រទេសកម្ពុជា ក៏ដោយក្នុងនាមអាជ្ញាធរខេត្ត ក៏មិនអាចភ្លេចនូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ក៏ដូចជាភ្លើងបំភ្លឺផ្លូវជូនបងប្អូនប្រជាពរដ្ឋធ្វើដំណើរតាមដងផ្លូវផងដែរ។ ឯកឧត្តម បានបន្តថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវថ្នល់ត្រូវបានអភិវឌ្ឍរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃទាំងនេះ […]
ពោធិ៍សាត់: សមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តពោធិ៍សាត់ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលបានចាក់សម្លាប់បុរសម្នាក់ ក្រោយពីជនដៃដល់ បានធ្វើសកម្មភាពរួច ។ ករណីហិង្សាចាក់សម្លាប់ ជនរងគ្រោះ ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង ៦ និង១៥ នាទី ព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ នៅលើផ្លូវក្រាលក្រួសក្រហម (ផ្លូវចិន) ត្រង់ចំណុចភ្នំតូច ស្ថិតក្នុងភូមិក្សេតបុរី ឃុំសន្ទ្រៃ ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ ។ ស្នងការរងនគរបាល ផែនការងារព្រហ្មទណ្ឌ ខេត្តពោធិសាត់ លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា បានឲ្យដឹង នៅវេលាម៉ោង ៥និង៥២នាទី ល្ងាចថ្ងៃទី ១៥ មេសា ២០២២ ថា ក្រោយពីទទួលព័ត៌មានភ្លាម ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកឧត្តម សេនីយ៍ទោ ស ថេង បានបញ្ជាអោយលោក ដឹកនាំកម្លាំងជំនាញ ការងារព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះស្រាវជ្រាវករណី ខាងលើ […]
ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជូនខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ទៅកាន់តុលាការ ពីបទ«លួចលុយដុល្លារពិតរបស់ភ្ញៀវ ដែលចូលទៅម៉ាស្សា រួចបន្លំដាក់លុយដុល្លារក្លែងក្លាយចូលក្នុងកាបូបភ្ញៀវវិញ» ។ ករណីនេះ ប្រព្រឹត្តឡើងកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចហាងម៉ាស្សាមួយកន្លែង យីហោ «777» ស្ថិតនៅក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ បើតាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៣១ ខែកក្កដា មានភ្ញៀវបុរសម្នាក់បានចូលទៅម៉ាស្សានៅកន្លែងម៉ាស្សាមួយកន្លែង យីហោ «777» ។ នៅពេលចូលបន្ទប់ម៉ាស្សា ភ្ញៀវបានដោះខោភ្ជួរនៅជញ្ជាំងក្បែរបង្អួច ពេលនោះក៏មានយុវជនម្នាក់បានលួចយកកាបូបពីក្នុងហោប៉ៅខោរបស់ភ្ញៀវ រួចហើយលួចយកលុយដុល្លារពិតរបស់ភ្ញៀវចំនួន១៧០០ដុល្លារ បន្ទាប់មកក៏បានដាក់ដុល្លារក្លែងក្លាយជាលុយសែនចូលក្នុងកាបូបរបស់ភ្ញៀវចំនួន១៧០០ដុល្លារវិញ ។ ប្រភពដដែលបានបន្តថា លុះម៉ាស្សាហើយ ភ្ញៀវក៏បានចេញមកវិញ ដោយមិនបានដឹងថា បាត់លុយនោះទេ ។ លុះស្អែកឡើង ថ្ងៃទី១ ខែសីហា ពេលទិញអីវ៉ាន់គេ រួចដកកាបូបឡើង ស្រាប់តែឃើញសុទ្ធតែលុយដុល្លារសែន ទើបភ្ញៀវជាជនរងគ្រោះរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង និងធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ដែលសមគំនិតគ្នាជាប្រព័ន្ធលួចលុយភ្ញៀវចំនួន១៧០០ដុល្លារ ដោយដាក់ប្រាក់ដុល្លារក្លែងក្លាយ ចំនួន១៧សន្លឹកចូលកាបូបភ្ញៀវវិញ ។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើ […]