ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ីថា ហើយអ្វីដែលឯកឧត្តម​បានឃើញកាល​ពីម្សិលមិញ គឺជាសុខដុមភាពនិងសាមគ្គីភាពយ៉ាងល្អបំផុត​រវាងសាសនា​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព

នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ
ឯកឧត្តម Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងវិហារឥស្លាមឥណ្ឌូនេស៊ី។
ក្នុងជំនួបនោះ ឯកឧត្តម Jusuf Kalla​ បានសម្ដែងនូវការគោរពជូនដល់សម្ដេចតេជោចំពោះការដឹកនាំដ៏ឈ្លាសវៃ​ដែលបាននាំកម្ពុជា​មកនូវសុខសន្តិភាព ស្ថិរភាព ជាពិសេស​នាំ​មក​នូវ​សុខដុម​បនីយកម្ម​រវាងសាសនា។
ឯកឧត្តមJusuf Kalla បានបញ្ជាក់គោរពជូនសម្ដេចតេជោថា ​ឯកឧត្តមបាននាំសាសនិកអ៊ីស្លាម​មកកម្ពុជា​ចំនួនជាង១០០នាក់ មកចូលរួមស្រាយបួស ​ហើយអ្វីដែលឯកឧត្តម​បានឃើញកាល​ពីម្សិលមិញគឺជាសុខដុមភាពនិងសាមគ្គីភាពយ៉ាងល្អបំផុត​រវាងសាសនា​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ​ឯកឧត្តមដែលបានដឹកនាំ​សាសនិកអ៊ីស្លាមមកចូលរួមស្រាយបួសនៅកម្ពុជា។​សម្ដេចតេជោ បានជម្រាបជូនឯកឧត្តមថា កម្ពុជា​រៀបចំ​កម្មវិធី​ស្រាយបួសនេះ ជារៀងរាល់ឆ្នាំហើយសាសនា​នៅកម្ពុជាគឺមានសុខដុមភាព​ណាស់​ទាំងរវាងសាសនាឥស្លាម ​សាសនាគ្រិស្ត និងសាសនាព្រះពុទ្ធ៕
nmr