ព័ត៌មានថ្មីៗ

អំណោយរបស់លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វីជ្ជា ប្រគល់ជូនរដ្ឋបាលខណ្ឌជ្រោយចង្វា

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១នេះ លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វីជ្ជា បានចាត់អោយឯកឧត្តម ឆារស៍ វ៉ាន់ និង លោក ជិន ប៊ុនធឿន ព្រមទាំងក្រុមការងារជាតំណាងនាំយកអំណោយមានអង្ករ គ្រឿងបរិភោគបរិភោគជាច្រើនមុខយកទៅប្រគល់ជូនរដ្ឋបាលខណ្ឌជ្រោយចង្វា ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌក្នុងការចែកជូនបងប្អូនកំលាំងប្រចាំការក្នុងភូមិសាស្ត្ររបស់ខណ្ឌជ្រោយចង្វា ។
ឯកឧត្តម ឆារស៏ វ៉ាន់ បានមានមតិសំណេះសំណាល និង នាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ ហ៊ុន ម៉ាណានិងឯកឧត្តម ឌី វីជ្ជា ជូនដល់ថ្នាក់ដឹកនាំខណ្ឌ ដែលបានរៀបចំកងកំលាំងឯកភាពរបស់ខណ្ឌឈរតាមគោលដៅក្នុងភូមិសាស្ត្ររបស់ខ្លួនគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមិនមានការធ្វេសប្រហែលមួយជំហ៊ានណាឡើយ ។ ព្រោះក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងឆ្លង​រីករាល​ដាលនៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ គឺតម្រូវឲ្យរាជរដ្ឋាភិបាលមានការបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី-១៩។
អំណោយដែលប្រគល់ជូននៅពេលនេះរួមមាន៖
១-អង្ករ ០២ តោន
២-ត្រីខ ១០កេស ស្មើ ១០០០កំប៉ុង
៣-មី ១០កេស ស្មើ ៦០កេសតូច
៤-ភេសជ្ជប៉ូវកំលាំង carabao ១០០កេស
៥-ប៊ីចេង ០១បេ (មាន ២៥គីឡូ)
៦-អំបិល ០១បេ (មាន ២៥គីឡូ)
៧-ទឹកត្រី ១០យួរ ស្មើ ៦០ដប
៨- ទឹកស៊ីអុីវ ១០យួរ ស្មើ ៦០ដប
៩-ទឹកសុទ្ធ ARUNA ២០០កេស
១០-ម៉ាស់ ២កេសធំ មាន ១០០ប្រអប់ ស្មើ ៥០០០ម៉ាស់
ឆ្លៀតក្នុងឱកាសនោះ លោកស្រី ស្វាយ សុជាតិអភិបាលរងបានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីរដ្ឋបាលខណ្ឌទាំងអស់ សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វីជ្ជា ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគនៅពេលនេះ។
សូមលោកទាំងពីរទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងខ្លាប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បី
ដឹកនាំកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា អោយកាន់តែរីកចម្រើន ថ្កុំថ្កើនតទៅមុខទៀត ។
nmr