ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ក្នុងវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានរៀបចំដោយសមាគមអ្នកសារព័ត៌មានសកលសន្តិភាពនៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញនេះពីគុណតម្លៃនៃការគោរពវិជ្ជាជីវៈសារព័ត៌មានដែលអ្នកសារព័ត៌មានគោរពក្រមសីលធម៍វិជ្ជាជីវៈ ដើម្បីគុណតម្លៃនៃអាជីពរបស់ខ្លួន និងគុណតម្លៃក្នុងការផ្តល់ព័ត៌មានពិតត្រឹមត្រូវជូនដល់សាធារណជន។ ឯកឧត្តម បានបន្ថែមថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មាន សូមបន្តពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំតាមរយៈការសិក្សាជំនាញវិជ្ជាជីវៈតាមវគ្គបណ្តុះបណ្តាលនានា និងការស្វ័យសិក្សា ព្រមទាំងគោរពក្រមសីលធម៎វិជ្ជាជីវៈឱ្យបានត្រឹមត្រូវពេលអនុវត្តការងារ»។ បន្ថែមពីលើនេះ ក្រសួងព័ត៌មានបន្តគាំទ្រ និងចូលរួមវគ្គបណ្តុះបណ្តាលតាមរយៈការបញ្ជូននូវវាគ្មិនចំណានចូលរួមជាគ្រូឧទ្ទេស បន្ថែមពីអ្វីដែលក្រសួងបានខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាល តាមរយៈមណ្ឌលបណ្តុះបណ្តាលវិក្រឹត្យការវិជ្ជាជីវៈសារព័ត៌មាន។
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីម្នាក់ឈឺពោះឆ្លងទន្លេ ហើយត្រូវបានប្តីដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យមិនទាន់ ក៏បានឈប់ម៉ូតូឆ្លងទន្លេនៅតាមផ្លូវបានកូនស្រីម្នាក់ បង្កអោយមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជារថយន្តសាមុយ ចេញអន្តរាគមន៍ជួយទៅសង្គ្រោះភ្លាមៗផងដែរ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ជិតស្ថានីយបូមទឹកស្អុយបឹងត្របែក ផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ សេចក្តីរាយការណ៍បន្តថា ស្ត្រីសម្រាលកូនតាមផ្លូវខាងលើនេះ មានឈ្មោះ ឃឹម ដាលីន អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រផលិតនំ ស្នាក់នៅភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ បើតាមសម្ដីស្ត្រីជាម្តាយបង្កើតរបស់ជនរងគ្រោះដែលសម្រាលកូននៅតាមផ្លូវ បានអោយដឹងថា មុនពេលកើតហេតុ កូនស្រីរបស់គាត់បានឈឺពោះឆ្លងទន្លេ ហើយពេលនោះបុរសជាប្តីក៏បានដឹកប្រពន្ធតាមម៉ូតូ ដោយមានគ្នា៣នាក់ ចេញពីសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ គោលបំណងទៅសម្រាលនៅមន្ទីរពេទ្យបង្អែកឬស្សីស្រស់ តែពេលទៅដល់មន្ទីរពេទ្យបង្អែកឬស្សីស្រស់ ស្រាប់តែមន្ទីរពេទ្យលិចទឹក។ ម្តាយស្ត្រីរងគ្រោះបន្តទៀតថា ពេលនោះពួកគាត់ក៏បន្តដឹកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកច្បារអំពៅវិញ លុះពេលទៅដល់មន្ទីរពេទ្យបង្អែកច្បារអំពៅពេទ្យក៏អត់ទទួល ដោយសារតែកូនក្នុងផ្ទៃអត់គ្រប់គីឡូ ទើបពួកគាត់បានដឹកបន្តដើម្បីយកមកមន្ទីរពេទ្យរុស្ស៊ីបន្តទៀត ប៉ុន្តែពេលដឹកមកដល់ជិតស្ថានីយបូមទឹកស្អុយបឹងត្របែក ដោយតែស្ត្រីរងគ្រោះឈឺពោះខ្លាំងពេកមិនអាចទ្រាំបាន ក៏បានឈប់ម៉ូតូអែបចិញ្ចើមផ្លូវសម្រាលបានកូនស្រីម្នាក់ចេញមកក្រៅដោយសុវត្ថិភាពតែម្តងទៅ។ ពាក់ព័ន្ធក្នុងហេតុការណ៍ខាងលើនេះដែរ បង្កអោយមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាជួយយកអាសាស្ត្រីរងគ្រោះ និងបានទាក់ទងហៅរថយន្តសាមុយអោយមកសង្គ្រោះជនរងគ្រោះទៅមន្ទីរពេទ្យផងដែរ។ ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះ និងកូនតូច ត្រូវបានរថយន្តសាមុយឯកជន មកជួយដឹកយកទៅមន្ទីរពេទ្យរុស្ស៊ី […]
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានថ្លែងថា មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះនូវផ្នត់គំនិតឲ្យរីកចម្រើន និងជួយលើកស្ទួយប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិសិ្សតវិទ្យាស្ថានវ៉ាន់ដា សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើតទម្លាប់អាន និងជំរុញឲ្យអភិបាលរាជធានី-ខេត្ត រៀបចំកន្លែងសម្រាប់អំណានជូនដល់សិស្សានុសិស្សផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «សូមប្អូនៗចងចាំថា មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះបណ្ដាលនូវគំនិតចម្រើនជឿនលឿន ហើយអាចជួយលើកស្ទួយប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនបន្ថែមទៀត»។ សម្ដេចបវរធិបតី ថ្លែងទៅកាន់អង្គវេទិកាទាំងមូលថា ដើម្បីក្លាយខ្លួនជាបញ្ញវន្តពិតប្រាកដ ត្រូវបន្តប្រឹងប្រែងសិក្សារៀនសូត្រដោយខ្លួនឯង ខិតខំអានសៀវភៅឲ្យបានច្រើន និងចាប់យកចំណេះដឹងដែលបានជួបប្រទះ និងដុសខាត់រំលឹកឡើងវិញជាប្រចាំនូវចំណេះដឹងទាំងនោះ, ការទទួលបានសញ្ញាប័ត្រតែមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ គឺត្រូវបន្តការសិក្សាពង្រីកចំណេះដឹង និងការសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីបង្កើនគំនិតគុណវុទ្ធជំនាញរបស់ខ្លួន សំដៅតាមឲ្យទាន់ការរីកចម្រើនសង្គម និងវិទ្យាសាស្រ្ត។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រំលឹកផងដែរថា ពេលដែលសម្ដេចនៅរៀន ក្នុងបណ្ណាល័យមិនសូវមានសៀវភៅនោះទេ កាលនោះលោកគ្រូ-អ្នកគ្រូចាំបាច់ត្រូវកត់ទាំងអស់ឲ្យសិស្សយកទៅចម្លង និងអានទន្ទេញឲ្យចាំ។ ដោយឡែកបច្ចុប្បន្ននេះ តាំងពីថ្នាក់បឋមទៅគឺ មានសៀវភៅច្រើនដែលជាជម្រើសរបស់សិស្សក្នុងការអាន សិស្សម្នាក់មានសៀវភៅមួយក្បាលនិងមានបណ្ណាល័យបន្ថែមទៀត។ […]