Related Articles
រដ្ឋបាលខេត្តបាត់ដំបងសម្រេចបិទផ្នែកខាងក្នុងផ្សារចំនួន ៨ ក្នុងក្រុងបាត់ដំបង
ភ្នំពេញៈ រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចបិទផ្នែកខាងក្នុងផ្សារ (តួផ្សារ) នៃផ្សារចំនួន ៨ ក្នុងក្រុងបាត់ដំបង ជាបណ្តោអាសន្នរួមមានៈ ផ្សារធំបាត់ដំបង (ផ្សារណាត់) ផ្សារបឹងឈូក ផ្សារ ១៣មករា ផ្សារអប្សរាផ្សារលើ ផ្សាររោងល្ខោន ផ្សារវត្តលៀប ផ្សារពោធិ៍វង្ស និងផ្សារទំនើបភូពុយ។ ដើម្បីបង្ការការពារទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ -១៩ នៅក្នុងសហគមន៍អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ។ ប៉ុន្តែអនុញ្ញាតឲ្យលក់ផ្នែកខ្លះ នៃបរិវេណខាងក្រៅផ្សារ។ ការសម្រេចបិទផ្នែកខាងក្នុងនៃផ្សារទាំង ៨នេះ បានធ្វើឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នេះ។
សម្តេច ស ខេង ចេញប្រកាសបង្កើតគណៈកម្មការកំណែទម្រង់មន្ត្រីរដ្ឋបាលស៊ីវិល និងមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាស ស្តីពីការបង្កើតគណៈកម្មការកំណែទម្រង់ មន្ត្រីរដ្ឋបាលស៊ីវិល និងមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ។ គណៈកម្មការកំណែទម្រង់ មន្ត្រីរដ្ឋបាលស៊ីវិល និងមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃនេះ មានសម្តេចក្រឡាហោម ស ខេង ជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិក២៥រូបផ្សេងទៀត៕
ក្រុមហ៊ុនវិនិយោគធំៗ ចំនួន ១២ បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា ………
ក្នុងឱកាសនៃជំនួបលោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd និងជាតំណាងគណៈប្រតិភូក្រុមហ៊ុនវិនិយោគសម្ដែងនូវការពេញចិត្ត និងការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងវិធានការថ្មីប្រកបដោយភាពជាក់ស្ដែងនិយម ក្នុងការលើកទឹកចិត្តដល់វិនិយោគិន និងការធានានូវបរិស្ថានល្អប្រសើរសម្រាប់ការវិនិយោគនៅកម្ពុជា។ លោក Zhao Yudong ក៏បានគោរពជម្រាបជូនសម្ដេចធិបតីថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនវិនិយោគ ទាំង១២ក្រុមហ៊ុននៅកម្ពុជានាឱកាសនេះ គឺក្នុងគោលបំណងស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនានា ដូចជា វិស័យថាមពលស្អាត និងបរិស្ថាន សុខាភិបាល កសិកម្ម ឧស្សាហកម្ម ហិរញ្ញវត្ថុ និងវិស័យផ្សេងៗមួយចំនួនទៀត។ ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះចំណាប់អារម្មណ៍ របស់ក្រុមហ៊ុនទាំង១២ ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់ថា វិស័យសក្តានុពលដែលគណៈប្រតិភូចាប់អារម្មណ៍គឺជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ និងត្រៀមផ្តល់កិច្ចសម្របសម្រួល ក៏ដូចជាការលើកទឹកចិត្តដល់ណ្តាក្រុមហ៊ុនវិនិយោគ។ សម្ដេចធិបតីក៏បានគូសរំលេចអំពីគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតនូវក្របខ័ណ្ឌសម្រាប់វិនិយោគិនបរទេស ដែលរួមមានដូចជា៖ ការដាក់ចេញនូវច្បាប់ស្ដីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, លិខិតបទដ្ឋានគតិយុត្ត និងវិធានការចាំបាច់នានា ជាមួយនឹងកញ្ចប់វិធានការលើកទឹកចិត្ត ដែលបង្កើតនូវបរិយាកាសវិនិយោគ ដែលមានលក្ខណៈអំណោយផល […]