ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បន្តចាត់តាំងកម្លាំងចេញយាមតាមប៉ុស្តិ៍សង្កេតការណ៍ និង ល្បាតត្រួតពិនិត្យ បង្គោលសីមា លើខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់អង្គភាព

ខេត្តឧត្តរមានជ័យ៖ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ បានបន្តចាត់តាំងកម្លាំងដើរល្បាតសហការត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលអង្គភាពទទួលខុសត្រូវគ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់បទល្មើសផ្សេងៗ ស្ថិតក្នុងភូមិសាស្ត្រដែលទទួលខុសត្រូវ។
លោកឧត្ដមសេនីយ៍ទោ តន់ ញាន បានជំរុញអោយគ្រប់បណ្តាកងឯកភាពទាំងអស់ត្រូវបង្កើនការដើរល្បាតអោយបានជាប់ជាប្រចាំ និងបានដាក់ចេញនូវបទបញ្ជា ដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ ។
លោកមេបញ្ជាការ បានដាក់បញ្ជាយ៉ាងតឹងរឹងឱ្យកម្លាំង សហការគ្នាឱ្យបានល្អថែមទៀត ជាមួយកម្លាំងប្រចាំការនិមួយៗ ដើម្បីរក្សាសុខសន្តិភាពស្ថិរភាពជូនប្រជាពលរដ្ឋ និងទប់ស្កាត់រាល់សកម្ម ភាពបទល្មើសឆ្លងដែនខុសច្បាប់៕
nmr