35
ខេត្តសៀមរាប៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជារដ្ឋានយោធភូមិភាគទី៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានទទួលរថយន្តសង្គ្រោះ ០២គ្រឿង និងម៉ាស៊ីនរ៉ាវគ្រាប់មីនជំរៅជ្រៅចំនួន ០២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។
បញ្ជាក់៖ អំណោយទាំងអស់នេះត្រូវបានប្រគល់ជូនទៅតាមបណ្តាអង្គភាពរួមមាន៖
– កងអនុសេនាតូចបោសសំអាតមីនលេខ ២២ វរសេនាតូចវិស្វកម្ម យោធភូមិភាគទី៤ ទទួលបាននូវរថយន្តសង្គ្រោះ ០១គ្រឿង និងម៉ាស៊ីនរាវមីនជំរៅជ្រៅ ០១គ្រឿង ។
– កងអនុសេនាតូចបោសសំអាតមីនលេខ ២៣ វរសេនាតូចវិស្វកម្ម យោធភូមិភាគទី៤ ទទួលបាននូវម៉ាស៊ីនរាវមីនជំរៅជ្រៅ ០១គ្រឿង។
– កងអនុសេនាតូចបោសសំអាតមីនលេខ ២៤ កងពលតូចថ្មើរជើងលេខ ៤១ យោធភូមិភាគទី៤ ទទួលបាននូវរថយន្តសង្គ្រោះ ០១គ្រឿង ។
ឯកឧត្តមបានបន្តទៀតថា អំណោយដែលបានប្រគល់ជូនទៅតាមបណ្តារអង្គភាពនៅពេលនេះ សូមឲ្យអង្គភាពត្រូវយកចិត្តទុកដាក់ថែរក្សាការពារមិនអោយមានការខូចខាត ត្រួតពិនិត្យលាងសម្អាតឲ្យបានជាប់ជាប្រចាំ ដើម្បីធានាដល់ការប្រើប្រាស់នៅពេលបំពេញភារកិច្ចប្រកបដោយប្រសិទ្ធខ្ពស់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ដែលជានិច្ចកាល សម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់គិតគូរពីការខ្វះខាត និងសុខទុក្ខរបស់កងកម្លាំងក្នុងទិសយោធភូមិភាគទី៤ ជាពិសេសសម្តេចបានជួយឧបត្ថម្ភនូវសម្ភារៈប្រើប្រាស់ជាច្រើន ដើម្បីជួយសម្រួលដល់ការអនុវត្តការងារទៅតាមភូមិសាស្ត្រទទួលខុសត្រូវរបស់យោធភូមិទី៤ អោយកាន់តែមានប្រសិទ្ធិភាព និងមានភាពរីកចំរើន។ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះយោធភូមិភាគទី៤ទាំងអស់ សូមជូនពរឲ្យទេវតាឆ្នាំថ្មីតាមបីបាច់ថែរក្សាសម្តេចទាំងទ្វេរ អោយមានអាយុយ៉ឺនយូរ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ និងគង់ជាម្លប់ ដើម្បីដឹកនាំប្រទេសជាតិអោយកាន់តែរីកចំរើន។
+7
All reactions: