ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

រដ្ឋលលេខាក្រសួងអប់រំ៖ ផ្តាំផ្ញើដល់និស្សិតអាហារូបករណ៍ត្រូវខិតខំសិក្សា និងបានផ្តល់នូវចំណុចគន្លឹះក្នុងការរៀបចំខ្លួនជាអ្នកស្រាវជ្រាវ ឲ្យទទួលបានជោគជ័យនិងជាធនធានមនុស្សពូកែសម្រាប់ចូលរួមកសាងកម្ពុជា

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសំណេះសំណាលជាមួយនិស្សិតចំនួន ៤០នាក់ ដែលបានជាប់អាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋឥណ្ឌាសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤។ ក្នុងអាហារូបករណ៍នេះមាននិស្សិតថ្នាក់បរិញ្ញាបត្រចំនួន ២៥នាក់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១៣នាក់ និងថ្នាក់បណ្ឌិតចំនួន ០២នាក់កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី ក៏បានផ្តាំផ្ញើឱ្យនិស្សិតទាំងអស់ខិតខំសិក្សា និងបានផ្តល់នូវចំណុចគន្លឹះក្នុងការរៀបចំខ្លួនជាអ្នកស្រាវជ្រាវ ការសរសេរអត្ថបទបច្ចេកទេស និងការសរសេរនិក្ខេបបទបញ្ចប់ការសិក្សា និងការបង្កើតក្រុមទំនាក់ទំនង ចេះជួយយកអាសាគ្នា និងសាមគ្គីគ្នាដើម្បីទទួលបានជោគជ័យក្នុងការសិក្សា កសាងកេរ្តិ៍ឈ្មោះល្អជាកុលបុត្រខ្មែរ ដើម្បីវិលត្រឡប់មកមាតុភូមិវិញប្រកបដោយមោទកភាពដល់ក្រុមគ្រួសារ  និងជាធនធានមនុស្សពូកែៗ សម្រាប់ចូលរួមករសាងកម្ពុជា ៕

 

 

nmr