ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៖ «សូមកុំចោលកិច្ចការសង្គម»

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានរំលឹកថា «សូមកុំចោលកិច្ចការសង្គម» ព្រោះវាបានផ្តល់នូវភាពគម្រូដល់អ្នកដទៃ ជាពិសេសអ្នកជំនាន់ក្រោយ ឱ្រៀនសូត្រតាមទង្វើល្អៗរបស់យើង និងដើម្បីផ្លាស់ប្តូរជាលក្ខណៈវិជ្ជមាននូវផ្នត់គំនិតរបស់សង្គម ។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងដូច្នេះនៅបណ្ដាញសង្គមនាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ។

ប្រធាន ស.ស.យ.ក. បានបញ្ជាក់លើបណ្ដាញសង្គមដូច្នេះថា៖ នៅក្នុងពិធីជួបជុំ សមាជិក សមាជិកា ស.ស.យ.ក. តាមបណ្តាវិស័យ និងរចនាសម្ព័ន្ធចំណុះ ស.ស.យ.ក. រាជធានីភ្នំពេញ ក្រៅពីការបង្ហាញនូវក្តីនឹករឭកគ្នា ខ្ញុំក៏បានចែករំលែកនូវទស្សនៈមួយចំនួនដល់ ក្រុមគ្រួសារ ស.ស.យ.ក. ដែលមានវត្តមាននៅទីនោះប្រមាណ ៤០០ នាក់ អំពីការចូលរួមកិច្ចការសង្គម។

ឯកឧត្តមបន្តថា ការចូលរួមកិច្ចការសង្គម មិនថាក្នុងក្របខ័ណ្ឌ ស.ស.យ.ក. ឬក្របខ័ណ្ឌណាទេ គឺវាបានផ្តល់នូវភាពគម្រូដល់អ្នកដទៃ ជាពិសេសអ្នកជំនាន់ក្រោយឱ្យចាប់អារម្មណ៍ និងរៀនសូត្រតាមទង្វើរបស់យើង។

nmr