Related Articles
ម្ជុលទី២ នៃយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានចាក់ជូនប្រជាពលរដ្ឋទាំង ០៦ទីតាំង របស់កងពលតូចលេខ៧០ សរុបចំនួន ៦.៣៩៧នាក់
(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ កងពលតូចលេខ៧០ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) ម្ជុលទី២ ជូនប្រជាពលរដ្ឋទាំង៦ទីតាំង សរុប ៦.៣៩៧នាក់ (ស្រី៣.៥៦៧នាក់ និងប្រុសចំនួន ២.៨៣០នាក់) ដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។ សូមជម្រាបថា ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) ម្ជុលទី២ ជូនប្រជាពលរដ្ឋទាំង ០៦ទីតាំងនេះ មានដូចជា៖ * ទី១៖ សង្កាត់ស្ទឹងមានជ័យ១ (សាលាបឋមសិក្សាសឡា) * ទី២៖ សង្កាត់ស្ទឹងមានជ័យ២ (សាលាបឋមសិក្សាស្ទឹងមានជ័យ) * ទី៣៖ សង្កាត់ស្ទឹងមានជ័យ៣ (បុរី លឹម ឈាងហាក់) * ទី៤៖ សង្កាត់ចោមចៅ១ (សួនកាណាឌីយ៉ា ផ្លូវវេងស្រេង) * ទី៥៖ សង្កាត់ចោមចៅ២ (សាលាបឋមសិក្សាគោកបញ្ជាន់) * ទី៦៖ សង្កាត់ចោមចៅ៣ (ផ្សារ លន សុីធី ចោមចៅ)៕
គូដណ្តឹងមួយគូរមករួមដំណេកមុនរៀបការបងប្រុសខឹងខ្លាំងទ្រាំមិនបានយកពូថៅកាប់ជាច្រើនពូថៅ
ខេត្តត្បូងឃ្មុំ ៖ ព្រោះតែខឹងគូដណ្ដឹងរបស់ប្អូនស្រីលេងផ្លូវកាត់រំលងប្រពៃណីខ្មែរ ដោយមិនទាន់រៀបការផង បែរជាមកដេកជាមួយនឹងគ្នា ។ បងប្រុសឃើញបែបនេះ ដោយទ្រាំមិនបាន ខឹងពេកក៏ទាញពូថៅកា.ប់ទៅលើគូដណ្ដឹងប្អូនស្រីត្រូវជាច្រើនកន្លែងលើខ្លួនប្រាណ បណ្ដាលឲ្យរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលនៅឃុំអញ្ចើម ស្រុកត្បូងឃ្មុំតែម្តង។ ក្រោយមកដោយសាររបួសធ្ងន់ពេក ជនរងគ្រោះក៏ត្រូវបានបញ្ជូនបន្តទៅសង្គ្រោះនៅរាជធានីភ្នំពេញ ។ បើតាមសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះថា ហេតុការណ៍អំពើហិ.ង្សាប៉ងធ្វើមនុស្សឃា.តខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្ទះឈ្មោះអែម សុភ័ក្រ ភេទប្រុស ស្ថិតនៅភូមិត្រពាំងចក ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ភ័ក្រ សុភិន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅផ្ទះកើតហេតុ បានយកពូថៅកា.ប់លើជនរងគ្រោះឈ្មោះ កូប ធំ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រះអង្គ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ដែលត្រូវជាគូរដណ្តឹងរបស់ប្អូនស្រីខ្លួន) ជាច្រើនពូថៅ បណ្តាលឲ្យរងរបួសជាច្រើនកន្លែងនៅលើក្បាល ដងខ្លួន និងជើង (កម្រិតធ្ងន់)។ ចំពោះមូលហេតុ […]
លោក ហ៊ាង សុទ្ធាយុត្តិឆ្លើយបំភ្លឺ ជាមួយរូបភាព Cover ចំណងជើង និងខ្លឹមសារវីដេអូ ជូនលោក អាចារ្យ អេ ដែលបានផុសផ្សាយថា…..
ភ្នំពេញ៖ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានសូមឆ្លេីយពន្យល់ជូនលោក A JA A-អាចារ្យ អេ ដែលផុសវីដេអូ ប្រធានបទ “អាយុជីវិតរបស់ប្រជាពលរដ្ឋ ផ្ញេីលេីផ្លូវ ល្បឿនលឿន របស់ឯកឧត្តម ស៊ុន ចាន់ថុល ហេីយ!!” កាលពីថ្ងៃទី២៤ កញ្ញា ២០២២។ ការឆ្លើយបំភ្លឺមានខ្លឹមសារដូចខាងក្រោម “ ខ្ញុំបានមើលហើយ ក៏ហាក់មានការហួសចិត្ត កើតចិត្តគិតថាប្រជាពលរដ្ឋអាចមានការភាន់ច្រឡំ ជាមួយរូបភាព Cover ចំណងជើង និងខ្លឹមសារវីដេអូ ដែលបានផុសផ្សាយ របស់លោក មួយនេះ ទាំងខ្ញុំក៏ជាអ្នកគោរព អ្នកគាំទ្រនូវការផ្សាយរបស់លោក និងការចូលរួមសង្គមរបស់លោក នាពេលកន្លងមក។ ជម្រាបជូនលោកថា ក្រសួងបានធ្វើការណែនាំហើយថា ល្បឿន120km/h គឺជាល្បឿនអតិបរមា ឬហៅថាល្បឿនលឿនបំផុត សម្រាប់រថយន្តធុនស្រាលតែប៉ុណ្ណោះ។ ពោលគឺមិនបានកំណត់ថា ត្រូវតែបើកបរមិនឱ្យក្រោម 120km/h អ្វីនោះឡើយ។ ត្រង់នាទី4:45 លោក AJA A លើកឡើងពីការព្រួយបារម្ភអំពីផ្លូវកោង ច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន […]