ព័ត៌មានថ្មីៗ

អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ ថា មន្រ្ដីឧទ្យានុរក្សបានរុះរើអន្ទាក់ជិត ១ពាន់ ត្រឹមតែរយៈពេលមួយខែឧសភា

ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ តាមរយៈទំព័រហ្វេសប៊ុក បានបង្ហាញនូវរូបភាព នៃអន្ទាក់ទាក់សត្វព្រៃ ដែលត្រូវបានដោះយកចេញដោយមន្រ្ដីឧទ្យានុរក្ស។
អមជាមួយរូបភាពអង្គការខាងលើបានបញ្ជាក់ថា ៖«ត្រឹមតែរយៈពេលមួយខែនេះ មន្ត្រីឧទ្យានុរក្សបានធ្វើការរុះរើអន្ទាក់បានចំនួនជិត១.០០០ខ្សែរចេញពីក្នុងព្រៃ»។
ជាងនេះអង្គការខាងលើបញ្ជាក់ថា ឧបករណ៍ដែលត្រូវយកចេញពីក្នុងព្រៃទាំងនេះគឺជាជញ្ជាំងមរណៈដែលត្រូវបានបង្កើតឡើងដោយព្រានព្រៃដើម្បីចាប់សត្វព្រៃ រួមទាំងប្រភេទសត្វកំពុងរងជិតផុតជូជដទៃទៀត។
កាលពីឆ្នាំមុន អន្ទាក់ជាង២៥​.០០០ខ្សែរត្រូវបានរុះរើ៕
nmr