Related Articles
មេរោគព្រហើន គឃ្លើន ជម្លើយ និងមួលបង្កាច់ ស័ក្តិសមនឹងការបន្សាបដោយឱសថល្វីងគឺមិនមែនសេរ៉ូផ្អែមនោះឡើយ ………..
ក្នុងនាមជាអ្នកធ្លាប់ប្រកបអាជីពជាអ្នកសារព័ត៌មានជិត៣០ឆ្នាំ ខ្ញុំមិនដែលឃើញ និងមិនដែលលឺអ្នកណាដែលអះអាងថា ធ្វើការក្នុងវិស័យសារព័ត៌មាន ហ៊ានប្រើសម្តីពាលព្រហើន ជម្លើយនិងមួលបង្កាច់បែបនេះទៅកាន់ថ្នាក់ដឹកនាំកំពូលនៃស្ថាប័នជាតិនោះឡើយ។ ក្រៅពីជាថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ សម្តេចតេជោគឺជាមនុស្សដែលមានវ័យចំណាស់ និងជាអតីតនាយករដ្ឋមន្ត្រីដែលបានសាងស្នាដៃធំធេងមហាសាលចំពោះជាតិមាតុភូមិ និងប្រជាពលរដ្ឋដែលពលរដ្ឋខ្មែរគ្រប់គ្នាហៅថា«សម្តេចពុក»ជាទីគោរពស្រឡាញ់និងជាអ្នកមានគុណ។ ទោះបីជាសម្តេចមានតួនាទីជាថ្នាក់ដឹកនាំកំពូលនៃស្ថាប័នជាតិក៏ដោយ ក៏សម្តេចនៅតែទទួលទូរស័ព្ទហៅចូល។ នេះគឺជាគុណធម៌ដ៏ថ្លៃថ្នារបស់សម្តេចតេជោក្នុងនាមជាសម្តេចពុករបស់ប្រជាពលរដ្ឋខ្មែរ។ ប៉ុន្តែ មានក្រុមជនក្រៅសង្គមមួយចំនួនបែរជាហ៊ានប្រើសម្តីប្រមាថ មួលបង្កាច់យ៉ាងព្រហើន និងយ៉ាងគឃ្លើនបំផុតទៅលើសម្តេចដោយថែមទាំងបានបង្ហាញអាកប្បកិរិយាបែបមោទនភាពចំពោះភាពជម្លើយរបស់ខ្លួនទៀតផង។ ក្នុងនាមជាកូនខ្មែរ និងជាអតីតអ្នកសារព័ត៌មានមួយរូប ខ្ញុំពិតជាមិនអាចទទួលយកបានជាដាច់ខាតនូវវប្បធម៌ដ៏ជម្លើយនេះដោយចាត់ទុកជននោះថា មិនសមជាកូនខ្មែរ និងអនុវត្តន៍ផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានទាំងស្រុង។ នេះជាហេតុផលដែលយើងមិនចាត់ទុកប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅក្រៅស្រុកដែលគ្មានក្រមសីលធម៌វិជ្ជាជីវៈថា ជាស្ថាប័នសារព័ត៌មាននោះឡើយ។ យ៉ាងណា ក្រុមអ្នកប្រកាន់វប្បធម៌បែបជ្រុលនិយមនិងជម្លើយដែលប្រៀបបាននឹងមេរោគសង្គមដ៏គ្រោះថ្នាក់នេះកំពុងផាត់ខ្លួនឯងឱ្យរសាត់អណ្តែតកាន់តែឆ្ងាយពីសង្គម និងក្លាយជាជនក្រៅសង្គមយ៉ាងឯកាដែលគ្មាននរណារាប់រក។ មេរោគព្រហើន គឃ្លើន ជម្លើយ និងមួលបង្កាច់បែបនេះស័ក្តិសមនឹងទទួលការបន្សាបដោយឱសថល្វីងគឺមិនមែនជាសេរ៉ូផ្អែមនោះឡើយ។ សូមចូលរួមកម្ចាត់មនោគមន៍វិជ្ជាជ្រុលនិយមដ៏អាក្រក់នេះឱ្យអស់ពីសង្គមខ្មែរ។ គាំទ្រយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលដាក់ទិសដៅកសាងមូលធនមនុស្សដែលពោរពេញដោយចំណេះដឹង ចំណេះធ្វើ និងសីលធម៌៕ (ដោយ ឯកឧត្តម ប៉ែន បូណា)
សម្តេចតេជោ ហ៊ុន សែន៖ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយធ្វើឲ្យអត្រាឆ្លងធ្លាក់ដល់កម្រិតសូន្យ មិនមែនជារឿងចៃដន្យឡើយ
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្មគ្រចិត្តសម្តេចតេជោ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា ជោគជ័យនៃការទប់ស្កាត់ជំងឺកូវីដ-១៩ មិនមែនជារឿងចៃដន្យនោះឡើយ ពោលគឺបានមកពីការរៀបចំ គ្រប់គ្រង ចាត់ចែង ដោយប្រើយុទ្ធសាស្ត្រច្រើនរបៀប ច្រើនដំណាក់កាល។ បើតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានប្រើយុទ្ធសាស្ត្រ ៤ដំណាក់កាលដើម្បីយកឈ្នះលើជំងឺកូវីដ១៩។ ដំណាក់កាលទាំង៤ នោះរួមមាន៖ ទី១ គឺការទប់ស្កាត់ជំងឺកូវីដ១៩ កុំឲ្យឆ្លងចូលសហគមន៍ ដែលបានអនុវត្តចាប់ពីខែមីនា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២១។ ទី២ គឺការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ ឆ្លងចូលក្នុងសហគមន៍ ដែលចាប់អនុវត្តពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។ ទី៣ ការបង្កើតភាពស៊ាំក្នុងសហគមន៍ តាមរយៈការអនុវត្តយុទ្ធសាស្ត្រជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គួបផ្សំនិងការគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលដល់ក្នុងសហគមន៍ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ដំណាច់ខែតុលា ឆ្នាំ២០២១ និងដំណាក់កាលទី៤ ការបើកប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ រួមជាមួយការរៀនរស់នៅជាមួយកូវីដ១៩ តាមបែបគន្លងថ្មី។ សម្តេចតេជោ […]
លោក ដាំ សិទ្ធិ អតីតអ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ នៃអតីតគណបក្សសង្រ្គោះជាតិ
បានដាក់លិខិតគោរពស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។ នេះបើយោងតាមលិខិតរបស់លោកដាំ សិទ្ធិ ដាក់ជូនសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។ នៅក្នុងលិខិតរបស់លោក ដាំ សិទ្ធិ បានបញ្ជាក់ជូនសម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា “ដោយខ្ញុំបាទ ដាំ សិទ្ធិ បានមើលឃើញគោលនយោបាយដ៏ល្អត្រឹមត្រូវ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខ្ញុំបាទ សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដោយស្ម័គ្រស្មោះគ្មានការគំរាមកំហែង និងបង្ខិតបង្ខំ”៕