ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី កិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើការគ្រប់គ្រងសណ្តាប់ធ្នាប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងផលិតផលប៉ះពាល់សុខភាពផ្សេងៗ រវាងក្រសួងព័ត៌មាន និងក្រុមហ៊ុន Marketing Solutions Asia, Ltd. (MSA) នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា ——
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម នៅថ្ងៃទី២៦ឧសភានេះ បានបង្ហាញអំពីទម្រង់លិខិតត្រឹមត្រូវផ្លូវការរបស់ក្រសួងរ៉ែនិងថាមពល។ ការបង្ហាញឯកសារផ្លូវការនេះ គឺបន្ទាប់ពីមានជនខិលខូចមួយចំនួន បានក្លែងឯកសារផ្លូវការរបស់ក្រសួងរ៉ែ និងថាមពល ស្វែងរកដៃគូអាជីវកម្ម ទុនវិនិយោគ និងប្រើប្រាស់ក្នុងរូបភាពផ្សេងៗ ក្នុងចេតនាទុច្ចរិត។
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង សូមជម្រាបជូនដំណឹងដល់សាធារណៈជនអោយបានជ្រាបថាចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ទៅ ត្រូវគិតកម្រៃធម្មតាវិញ លើកលែងមិនគិតកម្រៃចំពោះព្រះសង្ឃចាស់ជរា កុមារកម្ពស់ក្រោម១ម៉ែត្រ សិស្ស-និស្សិត កម្មករ-កម្មការិនី កីឡាករ-កីឡាការនី និងគ្រូបង្រៀន។ ដោយយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងការណែនាំរបស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា រដ្ឋាករនឹងដាក់ឲ្យដំណើរការសាកល្បងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូតឡើងវិញ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមខ្សែរត់ដូចខាងក្រោម៖ ១.រថយន្តក្រុង៖ -ខ្សែទី១: ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងព្រែកព្នៅ ដល់ស្ថានីយ៍ចំណតរថយន្តក្រុងវាលស្បូវ -ខ្សែទី២: ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងរង្វង់មូលគួចកាណុង ដល់ស្ថានីយ៍ចំណតរថយន្តក្រុងស្ពានព្រែកសំរោង ក្រុងតាខ្មៅ។ -ខ្សែទី៣: ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណត រថយន្តក្រុងបុរីសន្តិភាព២តាមមហាវិថីសហព័ន្ធរុស្ស៊ី។ -ខ្សែទី៤A: ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណត រថយន្តក្រុងបុរីសន្តិភាព២តាមមហាវិថីសហព័ន្ធរុស្ស៊ី។ -ខ្សែទី៤B: ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណត រថយន្តក្រុងបុរីសន្តិភាព២តាមមហាវិថីចោមចៅ។ ២.កាណូត៖ […]