ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានគូសបញ្ជាក់ថា លទ្ធផលល្អជាផ្លែផ្កានានាគួរជាទីមោទនៈកន្លងមកបានកើតចេញពីការឯកភាព និងសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំក្នុងការដឹកនាំ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរបស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាការ៉ាតេកម្ពុជា គួបផ្សំនឹងកិច្ចសហការយ៉ាងស្អិតរមួត ក្នុងចំណោមមហាគ្រួសារកីឡាការ៉ាតេកម្ពុជា។
នេះជាការលើកឡើង ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៩ ឆ្នាំ ២០២០-២០២៤ និងបន្តអាណត្តិទី១០ ឆ្នាំ ២០២៤-២០២៨របស់សហព័ន្ធកីឡាការ៉ាតេកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។