ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥–
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៌ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានជូនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូអ្នកទទួលពានគុណធម៌ ចូលក្រាបថ្វាយបង្គំទូលថ្វាយនូវរបាយការណ៍សង្ខេប អំពីដំណើរការបង្កើតនាទីស្វែងយល់ព្រះពុទ្ធសាសនា រយៈពេល ២៥ឆ្នាំ និងការកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។
រូបថត៖ ព្រះបរមរាជវាំង