Related Articles
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជំរុញឱ្យថែរក្សាអភិរក្សសត្វផ្សោតនៅតាមទន្លេមេគង្គ
(ក្រចេះ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញយ៉ាងម៉ឺងម៉ាត់ដល់ប្រជាសហគមន៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ អង្គការ WWF និងភាគីពាក់ព័ន្ធ បន្តរួមគ្នាថែរក្សាអភិរក្សសត្វផ្សោតនៅតាមទន្លេមេគង្គឱ្យបានគង់វង្សតទៅមុខ ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ដោយលោកបានបញ្ជាក់ថា សម្រាប់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង សត្វផ្សោតប្រៀបដូចជាប្រាសាទអង្គរទីពីរយ៉ាងដូច្នេះដែរ។ ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាសហគមន៍ព្រហ្មចារីយ៍ជ្រោយបន្ទាយប្រមាណ នាក់ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។ សហគមន៍កោះព្រហ្មចារីយ៍ ជាសហគមន៍អេកូទេសរណ៍ថ្មីមួយនៅតាមបណ្តោយដងទន្លេមេគង្គ ស្ថិតក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានចម្ងាយប្រមាណ ១៧ គីឡូម៉ែត្រពីទីរួមខេត្ត។ សហគមន៍នេះទើបតែត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០២០ ដោយមានការជួយជ្រោមជ្រែងពីមន្ទីរទេសចរណ៍ខេត្តក្រចេះ និងអង្គការ WWF។ ក្នុងឱកាសសំណេះសំណាលជាមួយប្រជាសហគមន៍នោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ខេត្តក្រចេះ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងចំណោមខេត្តដទៃនៅតំបន់ភូមិភាគឦសាន ពិសេសគឺមានសក្ដានុពលអេកូទេសចរណ៍ដ៏សម្បូរបែប ពិសេសគឺមានសត្វផ្សោតដែលជាសត្វដ៏កម្រនៅលើពិភពលោក។ លោកបានបន្តថា ភ្ញៀវអន្តរជាតិភាគច្រើន គឺចង់មកទស្សនាសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា។ សម្រាប់ខេត្តក្រចេះ ក៏ដូចជាខេត្តស្ទឹងត្រែង សត្វផ្សោតគឺប្រៀបដូចជាប្រាសាទអង្គរវត្តទីពីរយ៉ាងដូច្នេះដែរ ដែលនៅលើពិភពលោកសត្វប្រភេទនេះបានផុតពូជសឹងតែអស់ហើយ ប៉ុន្តែមានសក្ដានុពលដ៏មានភាពទាក់ទាញ និងមានគុណតម្លៃដ៏ធំមហាសាលសម្រាប់វិស័យទេសចរណ៍ជាតិ។ ដោយសារចេះតែមានការរំខានធ្វើឱ្យសត្វផ្សោតបាត់បង់ជាបន្តបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើយ៉ាងទទូចដល់ប្រជាសហគមន៍ […]
តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានធ្វើពិធីបញ្ចុះបឋមសិលា សាងសង់អគារស្នាក់នៅរបស់កងទ័ព
— (កំពង់ឆ្នាំង)៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅរបស់កងទ័ព ០១ខ្នង ដែលជាជំនួយរបស់ គណៈកម្មាធិការបក្សខេត្តប៊ិញធួន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈ បញ្ជាការដ្ឋានយោធាខេត្ត ។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងលោក វរសេនីយ៍ឯក ជឿង ង៉ុក ជឿង មេបញ្ជាការរង បញ្ជាការដ្ឋានយោធាខេត្តប៊ិញធួន យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ព្រមទាំងនាយទាហានជាថ្នាក់ដឹកនាំរបស់អង្គភាពផងដែរ ។ ស្ថិតក្នុងឱកាសនេះ ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង តាមរយៈ លោក មេបញ្ជាការរង បញ្ជាការដ្ឋានយោធាខេត្តប៊ិញធួន បានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះភាគីមិត្ត ដែលតែងតែជួយឧបត្ថម្ភដល់អង្គភាពរហូតមក ទាំងសម្ភារ ថវិកា ជាក់ស្តែង អគារស្នាក់នៅ០១ខ្នងដែលកំពុងធ្វើបញ្ចុះបឋមសិលា នាពេលនេះ ។ ចុងបញ្ចប់ ឯកឧត្តម មេបញ្ជាការ […]
ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា
នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសព្រុយណេ ដារូស្សាឡាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ជាកិច្ចចាប់ផ្ដើម លោកនាយកប្រតិបត្តិក្រុមហ៊ុន Khazanah បានសម្ដែងនូវការអបអរសាទរគោរពជូនចំពោះសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការអបអរសាទរចំពោះភាពជោគជ័យក្នុងការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នាពេលថ្មីៗនេះ។ លោកនាយកប្រតិបត្តិក្រុមហ៊ុន ក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចាប់អារម្មណ៍អំពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់រាធានីភ្នំពេញផងដែរ។ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជា ទៅលើវិស័យជាច្រើន រួមមាន៖ វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យដឹកជញ្ជូន ជាពិសេសផ្លូវដែក, អាកាសយានដ្ឋាន, និងវិស័យធនាគារ។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីរីករាយដែលបានជួបជាមួយនឹងលោកនាយកប្រតិបត្តិក្រុមហ៊ុន ជាថ្មីម្ដងទៀត។ សម្ដេចបវរធិបតីក៏បានសម្ដែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ជូនលោកនាយកប្រតិបត្តិក្រុមហ៊ុន […]