លោក សួន សុខឌឿន អគ្គនាយកក្រុមហ៊ុន នាគរាជមានឬទ្ធិ(NeakReachMeanRith)ទូរទស្សន៍ អិន អឹម អ(NMR TV) ក្រុមហ៊ុន អិន អឹម អ ស៊ីឃ្យូរីធី ឯ.ក(NMR Security Co.,Ltd)ត្រូវបានសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា តែងតាំងជាទីប្រឹក្សាផ្ទាល់ បញ្ញត្តិគោរម័្យងារ រុងរោចន៍ធម្មឱកាសមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍។
ពិធីប្រកាសតែងតាំងនេះ គឺត្រូវបានរៀបចំឡើងក្រោមព្រះរាជធិបតីភាពសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ទទួលព្រះរាជសង្ឃប្រកាសតែងតាំង នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នាវត្តបទុមធម្មយុត្តិ។
ក្នុងពិធីប្រកាសតែងតាំងនេះ លោក សួន សុខឌឿន បានបង្ហាញនូវអារម្មណ៍រំភើបរីករាយ ដែលសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានព្រះរាជសង្ឃប្រកាសលោក ជាទីប្រឹក្សាផ្ទាល់ បញ្ញត្តិគោរម័្យងារ វិរបូរណសច្ចគុណមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ។
លោក បន្តថា ក្នុងតួនាទីជាទីប្រឹក្សាផ្ទាល់របស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា លោកនឹងខិតខំប្រឹងប្រែងបំពេញការងារឱ្យបានល្អប្រសើរ ដើម្បីផ្តល់ជាឧត្តមប្រយោជន៍ចំពោះវិស័យព្រះពុទ្ធសាសនា និងការជួយផ្សព្វផ្សាយនូវព្រះរាជសកម្មភាពរបស់ព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបាននឹងកំពុងធ្វើព្រះរាជសកម្មភាពមនុស្សធម៌នាពេលបច្ចុប្បន្ននេះ៕