ភ្នំពេញៈ តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៤-០៦ ខែតុលា ឆ្នាំ២០២២។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស ក៏នឹងចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ។ ឯកឧត្តមនាយករដ្ឋមន្រ្តីគុយបា នឹងជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារ មួយចំនួន ដែលនឹងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ក្នុងវិស័យ កីឡា […]
ភ្នំពេញ ៖ ប្រជាជនកម្ពុជា គ្រប់រូបសុទ្ធតែមានការភ័យខ្លាចចំពោះជំងឺកូវីដ១៩ បើទោះបីជាពួកគាត់មួយចំនួនបានចាក់វ៉ាក់សាំងហើយក៏ដោយ។ ការភ័យខ្លាចនេះ ក៏ដោយសារតែជំងឺនេះវាមានគ្រោះថ្នាក់ខ្លាំងចំពោះសុខភាព ហើយមិនតែប៉ុណ្ណោះនៅពេលដែលឆ្លង អ្នកឆ្លងនោះទទួលរងផលប៉ះពាល់ជាច្រើន រាប់ពីការខ្លាចរអា ពីអ្នកជុំវិញខ្លួន និងការបាត់បង់ចំណូលសេដ្ឋកិច្ច។ ព្រោះតែឥទ្ធិពលអាក្រក់នេះហើយ ទើបប្រជាជនទូទៅទាមទារឲ្យអ្នកដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ត្រូវមានទំនួលខុសត្រូវខ្ពស់ ដោយមិនត្រូវចេញក្រៅនាំក្ដីព្រួយបារម្ភដល់អ្នកដទៃ។ ជាងនេះប្រជាប្រជនបានទាមទារអាជ្ញាធរដាក់ទោសតាមច្បាប់លើជនដែលដឹងខ្លួនថា ពាក់ព័ន្ធនិងអ្នកជំងឺកូវីដ១៩ ហើយមិនធ្វើចត្ដាឡីស័កនាំឲ្យចម្លងជំងឺដល់អ្នកដទៃ៕
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងត្រូវចុះហត្ថលេខារវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។