រាជធានីភ្នំពេញ ៖ ព័ត៌មានបឋមនៅមុននេះបន្តិច ក្រុមថៅកុងឡានបែនដឹកដី អ្នកដែលបានកែចង្កូតហើយបាននាំគ្នាធ្វើការតវ៉ាបិតផ្លូវជាតិលេខ៤ ត្រង់ចំណុចភ្លើងស្តុបថ្នល់ទទឹង ស្ថិតនៅឃុំដំណាក់អំពិល ស្រុកអង្គស្នូល ខេត្តកណ្តាល ដោយតវ៉ាយកឡានចតបិតផ្លូវតែម្តង ។ នៅវេលាម៉ោង១១ជាងព្រឹក ថ្ងៃទី០៧ ខែកក្កដានេះ មានករណីបិតផ្លូវជាតិ បណ្តាលឲ្យមានការកកស្ទះ កំណាត់ផ្លូវជាតិលេខ៤ ផ្លូវលេខ៥១ និងផ្លូវលេខ៤១ ដោយបិតទាំងស្រុងតែម្តង គឺគ្មានឲ្យធ្វើចរាចរណ៍បានឡើយ ។ ចំពោះអ្នកតវ៉ាខាងលើនេះ សុទ្ធតែអ្នកបានកែចង្កូតស្តាំមកឆ្វេងហើយជាមួយនឹងការបង់ពន្ធរួចរាល់ហើយដែរ ។ ទាក់ទិនករណីថៅកុងឡាននាំគ្នាមកតវ៉ានេះដែរ គឺពួកគាត់ស្នើសុំឲ្យអ្នកមិនទាន់កែចង្កូតពីស្តាំមកឆ្វេង កែចង្កូតមកឆ្វេង និងបង់ពន្ធជូនរដ្ឋដូចគ្នា ។ ដោយពួកគាត់បានលើកឡើងថា ការធ្វើបែបនេះគឺមិនស្មើភាពចំពោះពួកគាត់ឡើយ ពួកស្នើសុំឲ្យរថយន្តធ្វើការបង់ពន្ធ និងកែចង្កូតឲ្យដូចគ្នា ទើបពួកគាត់ព្រម ។ បន្ទាប់ពីសម្តេចតេជោ បានប្រកាសឲ្យឡានចង្កូតស្តាំទៅបង់ពន្ធ ដោយមិនបាច់ឲ្យកែចង្កូតនោះ ស្រាប់តែឥឡូវនេះពួកគាត់អត់ព្រម (មិនសុំចិត្ត) ដោយស្នើឲ្យមានការកែចង្កូតដូចគ្នា ។ លើសពីនេះទៅទៀត អ្នកតវ៉ាបានសុំឲ្យចេញស្នាកលេខឡានប្រភេទកង់១០ កង់១២ ពួកបែនឲ្យពួកគាត់ ។ សូមបញ្ជាក់ថា ៖សម្តេចតេជោ បានបញ្ជាក់ថា ៖«ខ្ញុំសូមសម្រេច គឺគិតពីពេលនេះ គឺតែថ្ងៃទី៦ […]
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងថ្ងៃនារីអន្តរជាតិ ៨មីនា កាលពីថ្ងៃសុក្រ បានលើកឡើងពីស្ថានភាពប្រឈមខ្លាំងដល់ស្ត្រី នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយលោកចាត់ទុកថាជា «គំរូដ៏អាក្រក់បំផុត» ដោយសារតែ ក្មេងស្រីៗត្រូវបានដកចេញពី ប្រព័ន្ធអប់រំ ភាគច្រើន។ លោកក៏បានបញ្ចេញមតិជុំវិញ អំពើហិង្សាផ្លូវភេទលើស្ត្រី នៅក្នុងប្រទេសស៊ូដង់ អ៊ីស្រាអែល និងថែមទាំងបាននិយាយពីការចាប់ស្ត្រីឃុំឃាំង នៅប៉ាឡេស្ទីន ផងដែរ។ លោកបានគូសបញ្ជាក់ថា «ការប្រឆាំងនឹងសិទ្ធិស្ត្រី កំពុងតែគំរាមកំហែង មានទាំងក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍»។ លោក Antonio Guterres បានថ្លែងជំរុញឱ្យរដ្ឋាភិបាលផ្តល់អាទិភាពដល់ សមភាពសម្រាប់ស្ត្រី និងកុមារី។
ភ្នំពេញ : ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងវិស័យធុរកិច្ច, វិស័យឯកជន រួមទាំងសហគ្រិនវ័យក្មេង គឺសរសៃឈាមនៃចរន្តសេដ្ឋកិច្ចជាតិ។ ពិតណាស់, កំណើនសេដ្ឋកិច្ចអាចមានឡើងចុះ ប៉ុន្តែអ្វីដែលសំខាន់គឺនិរន្តរភាពនៃសុខសន្តិភាព, ស្ថិរភាព និងសិទ្ធិសេរីភាព ដែលចាំបាច់ត្រូវថែរក្សាឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។ រាជរដ្ឋាភិបាល គឺជាអ្នកដើរតួនាទីស្នូលក្នុងការបង្កលក្ខណៈតាមរយៈការការពារនូវបរិស្ថានគ្រប់ដណ្តប់ដ៏ចាំបាច់នេះ ប៉ុន្តែយ៉ាងណាក៏ដោយ យើងជាយុវជនក៏ត្រូវចូលរួមចំណែកអនុវត្តតួនាទីរៀងខ្លួនៗ និងគាំទ្រដល់បុព្វហេតុរួមមួយនេះ ដើម្បីឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនយើង។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយសកម្មជនយុវជនផែនសហគ្រិនវ័យក្មេង នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅ ថ្ងៃទី២៨ ឧសភា ២០២៣។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល, សូមថ្លែងអំណរគុណដល់បងប្អូនសមាជិកសហគ្រិនវ័យក្មេងទាំងអស់ ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសុឆន្ទៈ និងភ្ជាប់ជាមួយនឹងការអាណិត, ស្រលាញ់ និងជឿជាក់លើថ្នាក់ដឹកនាំ និងគណបក្ស ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍ និងវិបុលភាព។ ដើម្បីឈានទៅសម្រេចបាននូវគោលដៅរួមនេះ, ក្នុងនាមជាយុវជនរបស់គណបក្ស និងយុវជនសម័យតេជោសន្តិភាព, យើងគប្បីប្តេជ្ញាថែរក្សាអ្វីដែលកំពុងមាន ពីព្រោះយើងបានដឹងហើយថា យុវជនជំនាន់តស៊ូ […]