រាជធានីភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ទួលសង្កែទី១ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៣នាក់ បន្ទាប់ពីក្រុមជននេះ បានធ្វើសកម្មភាពវា.យប្លន់យកទូរស័ព្ទពីយុវជនម្នាក់ ដែលធ្វើដំណើរទៅរកសេវាផ្លូវ
ភេទ និងកំពុងចរចាគ្នារឿងតម្លៃ ។ អំពើប្លន់យកទូរស័ព្ទនេះ បានកើតឡើងកាលពីវេលាម៉ោង
ប្រមាណ២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។
ជនទាំង៣នាក់ខាងលើ ដែលត្រូវបានឃាត់ខ្លួននេះ សុទ្ធតែស្នាក់នៅបន្ទប់ជួល ចំណុចកើតហេតុខាងលើ ដែលមាន ៖ ១- ឈ្មោះ ចាន់ សុថា ភេទប្រុស អាយុ២០ឆ្នាំ ២- ឈ្មោះ ជា រតនា ភេទប្រុស អាយុ៣១ឆ្នាំ និង៣- ឈ្មោះ រិទ្ធិ វឌ្ឍនៈ ភេទស្រី អាយុ៣០ឆាំ្ន ។ ចំណែកជនរងគ្រោះឈ្មោះ វ៉ាន់ សារិន អាយុ
១៩ឆ្នាំ ជាកម្មករ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។
តាមនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូកង់៣ ចេញពីផ្សារចាស់ ក្នុងគោលបំណងទៅរកស្រីរួមភេ.ទ ។ នៅពេលទៅដល់ចំណុចខាងលើ ក៏បានជួបនារីរកស៊ីផ្លូវភេទពេលយប់ និងកំពុងនិយាយគ្នារឿងតម្លៃសេវាផ្លូវភេទ ស្រាប់តែមានក្រុមជើងកាងស្រីប្រុសចំនួន៣នាក់មកដល់ ហើយជនម្នាក់ក្នុងចំណោមនោះបានវា.យជនរងគ្រោះយកទូរស័ព្ទដៃម៉ាកអុបប៉ូ១គ្រឿង រួចនាំគ្នាគេចខ្លួនបាត់អស់ទៅ ។
បន្ទាប់ពីត្រូវក្រុមចោរប្លន់យកទូរស័ព្ទ ជនរងគ្រោះក៏ទៅប្តឹងនគរបាលប៉ុស្តិ៍ទួលសង្កែទី១ ដើម្បីធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់ នៅវេលាម៉ោងប្រមាណ៣រំលងអធ្រាត្រ គឺប្រមាណកន្លះម៉ោង បន្ទាប់ពីធ្វើសកម្មភាពប្លន់ ។ ក្រុមជនសង្ស័យទាំងនេះ ត្រូវបាននគរបាលបញ្ជូនទៅអធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមច្បាប់ ៕