យោងតាមទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានឱ្យដឹងថា ចំនួនករណីជំងឺអុតស្វា Monkeypox បានកើនឡើងដល់ ៧៨ ករណី នៅក្នុងចក្រភពអង់គ្លេស។ តួលេខចុងក្រោយនេះកើតឡើង បន្ទាប់ពីអ្នកជំងឺថ្មីចំនួន ៧នាក់ ត្រូវបានរកឃើញនៅក្នុងប្រទេសអង់គ្លេស។ ប៉ុន្តែគិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ មិនមានករណីណាមួយ ត្រូវបានគេកំណត់អត្តសញ្ញាណនៅក្នុងប្រទេសវែល ឬអៀរឡង់ខាងជើង ដែលជាប្រទេសនៅក្នុងចក្រភពអង់គ្លេសដូចគ្នានោះឡើយ។