ជាការពិតណាស់ Smalling ជាអតីតកីឡាករ Man Utd ដែលដាក់ឲ្យ Roma ខ្ចីជើង កាលពីឆ្នាំ ២០១៩។ បន្ទាប់ពី ចំណាយពេលបាន មួយរដូវកាលហើយ Smalling ក៏ត្រូវបានក្លិប Roma ទិញផ្តាច់យកមករួមក្រុម ក្នុងតម្លៃខ្លួន ២,៧លានផោន (ឬប្រមាណ ៣,៣លានដុល្លា)។ លើសពីនេះផងដែរ Smalling ទើបតែបាន ជួយជ្រុមជ្រែងជួយឲ្យ Roma លើកពាន Europa Conference League កាលពីយប់មិញនេះ ក្រោមការដឹកនាំរបស់លោក Jose Mourinho។
Related Articles
ផ្តើមចេញពីសំណួរចំនួន២ សម្តេចតេជោ ហ៊ុន សែន សម្រេចយកជីវិតធ្វើដើមទុនរំដោះប្រទេសនិងប្រជាជនពីរបបប៉ុលពត
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីខួបលើកទី៤៥ នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំលឹកពីប្រវត្តិនៃការតស៊ូរបស់សម្តេចដោយយកជីវិតធ្វើជាដើមទុនក្នុងការចេញតស៊ូជាមួយយុទ្ធមិត្តដ៏ស្មោះស្ម័គ្រ ៤រូបផ្សេងទៀត ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា ប្រវត្តិចេញតស៊ូរបស់សម្តេចក្នុងការរំដោះប្រទេសពីរបបប៉ុលពត ផ្តើមចេញពីសំណួរចំនួន២។ សំណួរទី១ បើសម្តេចមិនធ្វើការតស៊ូ តើនឹងមានរឿងអ្វីកើតឡើង? ចម្លើយគឺ សម្តេចនឹងស្លាប់ និងមិនអាចដឹងបាននូវអ្វីដែលកើតឡើងចំពោះប្រជាពលរដ្ឋកម្ពុជា និងប្រទេសកម្ពុជានាសម័យនោះបានឡើយ។ សំណួរទី២ បើសម្តេចបានធ្វើការតស៊ូរំដោះប្រទេស តើនឹងមានរឿងអ្វីកើតឡើង? ចម្លើយគឺ សម្តេចនឹងរស់រានមានជីវិត ហើយប្រជាពលរដ្ឋកម្ពុជាក៏បានរស់រានមានជីវិត និងបានស្តារប្រទេសជាតិពីគំនរផេះផង់ បានបង្រួបបង្រួមជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ នាំប្រទេសជាតិក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សដែលប្រជាជនមានចំណូលមធ្យមកំរិតខ្ពស់ដូចពេលបច្ចុប្បន្ននេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកថា ក្នុងការចេញតស៊ូដំបូងរបស់សម្តេច និងយុទ្ធមិត្ត ៤រូបទៀត សម្តេចមានជំរើសចំនួន៤។ ជំរើសទី១ […]
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេស តែងប្រកាន់ខ្ជាប់នូវគោលការណ៍សាមញ្ញ ៤ យ៉ាងគឺ សច្ចធម៌ អហិង្សា ស្មារតីខ្មែរតែមួយ និងការភ្ជាប់ទំនាក់ទំនងរវាងខ្មែរ និងខ្មែរ
ភ្នំពេញៈ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងជួបជុំមហាគ្រួសារខ្មែររស់នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ក្នុងឱកាសអបអរសាទរ មហាសង្រ្កាន្តឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦-២៥៦៧ ចំនួនប្រមាណជាង ១.២០០ នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។ ក្នុងបរិយាកាសជួបជុំប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការអរគុណចំពោះប្រជាពលរដ្ឋខែ្មររស់សហរដ្ឋអាមេរិក និងប្រទេសកាណាដា ដែលតែងបានគាំទ្រចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្រ្តី ព្រមទាំងបានកោតសរសើរចំពោះទឹកចិត្តសប្បុរសក្នុងការចូលរួមចំណែកបំពេញកិច្ចការមនុស្សធម៌នានា រួមមានជាអាទិ៍៖ ការជួយឧបត្ថម្ភជនដល់រងគ្រោះក្នុងវិបត្តិនៃជំងឺកូវីដ-១៩, គ្រួសាររងផលប៉ះពាល់ដោយសារទឹកជំនន់, គ្រួសារមានជីវភាពលំបាកខ្វះខាត, មន្ទីរពេទ្យគន្ធបុប្ផា និងការផ្តល់អំណោយជាអណ្តូងទឹកនៅតាមសហគមន៍ជនបទ ជាដើម។ កត្តាទាំងនេះ គឺពិតជាបានបង្ហាញអំពីភាពខ្លាំងក្លា នៃកម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរតាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងគ្នារវាងអ្នករស់នៅក្រៅប្រទេស និងអ្នករស់នៅក្នុងប្រទេស ក្រោមស្មារតីខ្មែរតែមួយ ដែលតែងជួយយកអាសារគ្នាទៅវិញទៅមក ហើយកម្លាំងសាមគ្គីភាពដ៏រឹងមាំនេះនឹងនៅបន្តឋិតឋេរក្រោមបរិយាកាសសុខសន្តិភាពដែល សម្តេចតេជោ បេ្តជ្ញាការពារថែរក្សាឱ្យគង់វង្សយូរអង្វែងគ្រប់ជំនាន់តរៀងទៅ។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្តទៀតថា ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេស តែងប្រកាន់ខ្ជាប់នូវគោលការណ៍សាមញ្ញ ៤ […]
ឯកឧត្តម នេត្រ ភក្ត្រា និងតំណាងអង្គការ UNESCO អញ្ជើញជាអធិបតីពិធីបិទ សន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ លើកទី២
ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤– ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីពិធីបិទសន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ លើកទី២ ក្រោមប្រធានបទ «លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិក្នុងយុគសម័យឌីជីថល» នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ ក្រោមកិច្ចសហការរៀបចំដោយក្រសួងព័ត៌មាន និងអង្គការ UNESCO។