ការចាប់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ បានធ្វើឡើងកាលពី ថ្ងៃទី៧ ខែ មិថុនា ឆ្នាំ២០២២។ ករណីបំផ្ទុះនេះ មិនបណ្តាលឲ្យមានអ្នករងរបួស និងខូចខាតទ្រព្យសម្បត្តិនោះទេ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ សេង សុកន អាយុ ១៨ឆ្នាំ នៅប្រទេសថៃ ស្នាក់នៅផ្ទះជួលសង្កាត់ថ្វាយដង្គំ និងទី២៖ ឈ្មោះ រ៉ន ដារ៉ុង អាយុ២០ឆ្នាំ ជាសិស្សរៀនជួសជុលម៉ូតូ ស្រុកកំណើតនៅស្រុកសូត្រនិគម ខេត្តសៀមរាប ស្នាក់នៅផ្ទះជួលក្នុងភូមិសាលាកម្រើក សង្កាត់សាលាកម្រើក ក្រុងសៀមរាប។
កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយស្នងការដ្ឋាននគបាលខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ បានធ្វើការស្រាវជ្រាវសាវតា លើហ្វេសប៊ុកឈ្មោះ Ra Vuth ដែលបានបង្ហោះវីដេអូផ្សព្វផ្សាយព័ត៌មានបំពុលសង្គម ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម អំពីការចាប់ក្មេងវះក្រលៀន និងបាននាំខ្លួនបុគ្គលឈ្មោះ សយ រ៉ាវុធ មកសាកសួរ ហើយសាមីខ្លួនបានសារភាពថា ខ្លួនពិតជាបានយកវីដេអូ មកកាត់ត និងបង្ហោះពិតមែនក្នុងគោលបំណងចង់បង្កើនប្រជាប្រិយភាពទំព័រហ្វេសប៊ុករបស់ខ្លួនដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។ បច្ចុប្បន្ននាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ និងបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់។ នាយកដ្ឋានរឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ដាញសង្គម មេត្តាសូមកុំចែកចាយព័ត៌មានក្លែងក្លាយដើម្បីជៀសវាងបង្កការយល់ច្រឡំ និងបង្កអសន្តិសុខសង្គមផ្សេងៗ ឈានដល់ការទទួលខុសត្រូវតាមផ្លូវច្បាប់។
លោកស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឱ្យដឹងថា គម្រោងសាងសង់ព្រលានយន្តហោះក្នុងខេត្តមណ្ឌលគិរីកំពុងជាប់គាំងនៅឡើយ ដោយសារក្រុមហ៊ុនចិនដែលវិនិយោគលើគម្រោងនេះបានដកចេញវិញ ក្រោយពីក្រុមហ៊ុនរងការខាតបង់នៅក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។ ការថ្លែងបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី“សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល” នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ អ្នកនាំពាក្យដដែលបន្ថែមថា បន្ទាប់ពីក្រុមហ៊ុនចិនដែលដកចេញ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានស្នើសុំគោលការណ៍ចំនួនបីចំណុចទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលជាក្រសួងគ្រប់គ្រងលើការងារនេះផងដែរ។ ក្រោយទទួលបានសំណើទាំងបីរួច លោកលោកស៊ិន ចាន់សិរីវុត្ថាថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានណែនាំឱ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលខិតខំស្វែងរកក្រុមហ៊ុនដៃគូវិនិយោគបន្តទៀត។ យ៉ាងណាមិញ លោកបានឱ្យដឹងផងដែរថា ក៏មានក្រុមហ៊ុនក្រៅផ្លូវការមួយចំនួនបានចរចាជុំវិញគម្រោងសាងសង់នេះ ប៉ុន្តែមិនទាន់មានក្រុមហ៊ុនវិនិយោគផ្លូវការណាថ្មីមកចរចាទេ។ គួរជម្រាបថា រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិទៅឲ្យក្រុមហ៊ុនChina Power ទទួលការសាងសង់គម្រោងអភិវឌ្ឍអាកាសយានដ្ឋាន ដែលមានទីតាំងស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង។ ព្រលានយន្ដហោះនេះ គ្រោងសាងសង់លើផ្ទៃដី៣០០ហិកតា មានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ ហើយតាមការប៉ាន់ស្ថានអាចនឹងប្រើថវិកាវិនិយោគប្រមាណជាង៨០លានដុល្លារ៕