ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្តេច​ព្រះ​មហា​ក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ ក្នុង​សេរីភាព​ សេចក្ដី​ថ្លៃថ្នូរ​ និង​សុភមង្គល​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត

​ កាលពីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ សព្វ​ព្រះ​រាជ​ហឫទ័យ​ប្រោស​ព្រះ​រាជ​ទាន​ សម្តេច​រាជបុត្រី​ព្រះ​អនុជ​ នរោត្តម​ អរុណ​រស្មី​ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ និង​ជា​ព្រះ​ស្ថាបនិក​មូលនិធិ​ មុទិតា​ នាំយកព្រះរាជអំណោយដ៏ថ្លៃថ្លា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ រួមមាន អាវសិស្ស ចំនួន ៦០០អាវ សំពត់សិស្ស ចំនួន ៣០០សំពត់ ម៉ាស់ ចំនួន ២កេស អង្ករ ចំនួន ២តោន និងសាប៊ូកម្ចាត់មេរោគ ចំនួន ២កេស ព្រមទាំងក្រម៉ា និងនំមួយចំនួន ប្រទានដល់តំណាងកូនចៅ ចៅទួត សិស្សានុសិស្ស នៅក្នុងសហគមន៍ផ្ទះគម្រូស្ត្រីរបស់អង្គការមូលនិធិកុមារកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេច​រាជបុត្រី​ព្រះ​អនុជ​បាននាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ និងព្រះរាជហឫទ័យផ្តាំផ្ញើនឹករលឹកបន្ថែមដល់កូនចៅ ចៅទួតពីសំណាក់ ហ្លួងម៉ែ សម្តេចយាយ សម្តេចយាយទួត និង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនកូនចៅ ប្រជានុរាស្ត្ររបស់ព្រះអង្គដែលមានវត្តមាននៅក្នុងកម្មវិធីខាងលើនេះផងដែរ។
nmr