ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ខ្លោចចិត្ត!!នារីវ័យក្មេងម្នាក់ បានស្រែកទ្រហ៊ោយំនៅមុខរោងការឪពុកកំពុងរៀបការប្រពន្ធថ្មី ទាំងមានបំណុលរាប់ពាន់ ម៉ឺនដុល្លារ ធ្លាក់មកលើកូនស្រីធ្វើការដោះគេបំណុលហួសចិត្តគឺផ្ទះការនៅទាល់មុខស្ដែងៗតែម្ដង

កាលពីពេលថ្មីៗនេះ រឿងរ៉ាវដ៏ហួសចិត្តបំផុតមួយ បានធ្វើឲ្យមហាជនជនអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ចេញនូវកំហឹងឈឺចាប់ជំនួសជាខ្លាំង នៅពេលបានឃើញនារីវ័យក្មេងម្នាក់ បានស្រែកទ្រហ៊ោយំ ទាំងមុខឡើងស្លក់ស្លាំងគួរឲ្យអាសូរ ស្ថិតនៅមុខរោងការឪពុករបស់នាង។ ហើយអ្វីដែលឈឺចាប់ខ្លាំងបំផុតនោះ គឺប្រពន្ធថ្មីនេះ ផ្ទះស្ថិតនៅទល់មុខទះគ្នាទៀត (ប្រពន្ធដើមនៅឆ្វេង ប្រពន្ធចុងនៅស្តាំ)។
តាមរយៈវីដេអូ live ជាង១ម៉ោង ប្អូនស្រីជាកូនច្បងរូបនោះ ដែលបានទៅប្រឈមមុខជាមួយឪពុក នៅមុខរោងការ បានរៀបរាប់ឲ្យដឹងថា ឪពុកមិនដឹងចិត្តសាងពីអ្វីរូបនេះ បានព្យាយាមលាក់បាំងរឿងសាហាយស្មន់ជាមួយស្រីប្រពន្ធថ្មីនោះ ដោយប្រាប់ពួកនាងថា មិនដែលមានទំនាក់ទំនងអ្វីនឹងគ្នានោះទេ។ តែទោះជាយ៉ាងណា នៅទីបំផុត បុរសជាឪពុករូបនេះ ស្រាប់តែបានរៀបការនៅនឹងមុខផ្ទះប្រពន្ធកូនយ៉ាងស្រស់ៗ ធ្វើឲ្យពួកនាងជាកូនៗ ស្លុតចិត្តស្ទើរគាំងបេះដូងតែម្តង។
តែទោះជាយ៉ាងណា នៅក្នុងអំឡុងពេល live នោះ នាងបានបញ្ជាក់ថា ពួកនាងជាកូនៗទាំងបីនាក់ មិនចង់ទាមទារឪពុករូបនេះ មកជួបជុំគ្រួសារវិញដែរ ព្រោះរវាងឪពុក និងម្តាយនាង បានលែងលះគ្នាដាច់ស្រេចរួចហើយ ប៉ុន្តែ អ្វីដែលនាងចង់ទាមទារនោះ គឺឲ្យឪពុករូបនេះត្រូវតែជួយចេញសងបំណុលគេរាប់ពាន់ ម៉ឺនដុល្លារ ព្រោះថាពេលនេះ បំណុលត្រូវធ្លាក់មកលើរូបនាងជាកូនច្បងត្រូវរ៉ាប់រងធ្វើការរកស៊ីសងគេ និងផ្គត់ផ្គង់ជីវភាពគ្រួសារមានម៉ែកូនក្នុងបន្ទុក៤នាក់។ លើសពីនេះ នាងក៏តម្រូវឲ្យឪពុករូបនេះ ត្រូវតែបង់លុយសងនាង ដែលជាកម្លាំងញើសឈាមនាងខំធ្វើការរោងចក្រ ផ្តល់មកឲ្យឪពុកយកទៅទិញឡានរកស៊ី ប៉ុន្តែ មិននឹកស្មានថា ឪពុកបានរបស់រកស៊ី លួចសាហាយស្មន់ជាមួយស្រីនៅមុខផ្ទះបែបនេះសោះ។

ប្អូនស្រី ក៏បានឲ្យដឹងទាំងហួសចិត្តថា ស្រីប្រពន្ធថ្មីរបស់ឪពុករូបនោះ គឺលើសអស់មនុស្សស្រីក្នុងស្រុកភូមិ ព្រោះថា ស្រ្តីរូបនោះតែងតាមរករឿង ចង់ប្តឹងនាងផ្អើលដល់ផ្ទះជួល នៅពេលនាងចោទប្រកាន់លួចសាហាយជាមួយឪពុកនាង ប៉ុន្តែ នៅទីបំផុត ឥឡូវនេះ យកគ្នាឬមិនយក ខណៈរោងការប៉ុណ្ណាណីបែបនេះ៕

nmr