ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

បុរសជាមិច្ឆាជីព១៨ នាក់លាក់ខ្លួនពួនអាត្មានិងគុម្ពរមៀតធ្វើជាព្រះសង្ឃដើរបិណ្ឌបាត្រនិង ប្រើប្រាស់សារធាតុញៀនធ្វើឲ្យប៉ះពាល់វប្បធម៌សាសនាស្រុតចុះ ត្រូវតុលាការសម្រេចឃុំខ្លួន ជាបណ្ដោះអាសន្ន

ខេត្តកណ្ដាល៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្ដាល កាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២២ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ១៨នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការ
តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការ បន្លំខ្លួនធ្វើជាព្រះសង្ឃដើរបិណ្ឌបាត្រ និងប្រើប្រាស់គ្រឿងញៀន ប្រព្រឹត្តនៅតាមបណ្ដោយផ្លូវជាតិលេខ ៥១ ភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

 

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ លោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានឲ្យដឹងថា ជនត្រូវចោទ ១៨ នាក់មាន៖ ១-ឈ្មោះ ទូច វិច្ឆិកា ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ( ជាមេក្លោង)។២-ឈ្មោះ យូ មករា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិត ។៣- ឈ្មោះ គង់ ពិសី ភេទប្រុស អាយុ ២៣ឆ្នាំ ។៤- ឈ្មោះ សឿន ចិត្រា ភេទប្រុស អាយុ ២៣ឆ្នាំ។ ៥ ឈ្មោះ វឿន តាន ភេទប្រុស អាយុ ១៨ឆ្នាំ ។ ទី៦ ឈ្មោះ ឃឿន សីហា ភេទប្រុស អាយុ ២២ឆ្នាំ។ ទី៧ ឈ្មោះ នាង ប៉ិក ភេទប្រុស អាយុ ២៦ឆ្នាំ ។ទី៨ ឈ្នោះ យូ សាញ់ ភេទប្រុស អាយុ ៦០ឆ្នាំ ។ទី៩ ឈ្មោះ សែម ពុទ្រា ភេទប្រុស អាយុ ៣០ឆ្នាំ ។ទី១០ឈ្មោះ ហ៊ន់ រ៉ុង ភេទប្រុស អាយុ ២០ឆ្នាំ ។ទី១១ ឈ្មោះ ហ៊ន់ រើន ភេទប្រុស អាយុ ២២ឆ្នាំ ។ទី១២ ឈ្មោះ តែ សំណាង ភេទប្រុស អាយុ ៤២ឆ្នាំ ។ទី១៣ ឈ្មោះ ហ៊ន់ រ៉ូ ភេទប្រុស អាយុ២៤ឆ្នាំ ។ទី១៥ ឈ្មោះ សោម ជីវន្ត ភេទប្រុស អាយុ៣០ឆ្នាំ ។ទី១៦ ឈ្មោះ សែ ចាន់ទ្រា ហៅចាន់ ភេទប្រុស អាយុ ១៨ឆ្នាំ ។ទី១៧ ឈ្មោះ ស្រី សុជា ភេទប្រុស អាយុ ៤២ឆ្នាំ ។ ទី១៨ ឈ្មោះ ម៉េង រស្មី ភេទប្រុស អាយុ ២៧ឆ្នាំ។

ពួកគេ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ “ឆបោក ស្លៀកពាក់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិប្រើប្រាស់ឯកសារសាធារណៈក្លែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” តាមមាត្រា ៣៧៧ ៣៧៨ និងមាត្រា ៥០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ពួកគេ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវជាតិលេខ ៥១ ភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្រោយខ្លួន សមត្ថកិច្ចដកហូតបានមាន ៖ បាត្រលោកចំនួន ៦ ឆត្រចំនួន ៥ និងថង់យាមចំនួន ៣ កាបូបដាក់ឯកសារចំនួន ១ និងសម្លៀកបំពាក់ស៊ីវិលមួយចំនួនទៀត មេក្រូចំនួន ១ ក្បាលម៉ៃក្រូហ្វូនចំនួន ១ អំភ្លីសម្រាប់ចាក់មេក្រូចំនួន ១ ជើងមេក្រូដែកចំនួន ១ និងអាគុយចំនួន ១ រថយន្តម៉ាកតូយូតាហាយឡែឌ័រ ឆ្នាំ២០០៧ ពណ៌ទឹកមាស ពាក់ផ្លាកលេខ ខេមរភូមិន្ទ 42-0416 និងផ្លាកលេខរថយន្ដពីរផ្ទាំង ពណ៌ក្រហម មានសរសេរអក្សរ (វត្ត ជ្រោះព្រះកន្លោង ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ)។ ទូរសព្ទដៃចំនួន ៣ គ្រឿង ក្នុងនោះមានម៉ាក iPhone ចំនួន ១គ្រឿង ម៉ាកOPPO ចំនួន ១គ្រឿង និងម៉ាក Samsung ចំនួន ១គ្រឿង៕

 

nmr