ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្តេចតេជោ ស្នើក្រុមហ៊ុនទូរស័ព្ទ ពង្រីកសេវាអ៊ិនធើណែត បម្រើប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ខណៈសម្តេចសព្វថ្ងៃ ប្រើសេវាភ្ជាប់ជាមួយប្រព័ន្ធផ្កាយរណប នៅឡើយ

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់ក្រុមហ៊ុនទូរស័ព្ទនានានៅកម្ពុជា គប្បីពង្រីកសេវាអ៊ិនធើណែតរបស់ខ្លួន ដល់តំបន់ទេសចរណ៍ដាច់ស្រយាល ដើម្បីធ្វើយ៉ាងណាបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អោយពង្រឹងសេវាទូរស័ព្ទ និង អ៊ីនធើណែត ទាំងនៅក្នុងទីក្រុង ហើយពង្រីកបន្ថែមនៅតាមខេត្តនានា ដើម្បីទាក់ទាញទេសចរណ៍ ព្រោះសម័យនេះគេអាចដើរលេងផងធ្វើការផងតាមរយៈអ៊ីនធើណែត។ លើសពីនេះដែរសម្តេចតេជោ បានមានប្រសាសន៍រាល់កម្មវិធីនានា សម្តេចតែងតែទូរស័ព្ទដៃ ភ្ជាប់ជាមួយប្រព័ន្ធផ្កាយរណប ជំនួសអោយការប្រើប្រាស់ Wifi ដោយសារតែសេវា អ៊ីនធើណែត Wifi យឺតពេក មិនអាចប្រើប្រាស់បាន ហើយសម្តេចក៏បានផ្តល់ជាអនុសាសន៍អោយដោះស្រាយបញ្ហានេះ ដើម្បីលើកកម្ពស់ទេសចរណ៍ផ្ទៃក្នុង។
nmr