ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

លោក កើត រិទ្ធ៖ ការវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺដើម្បីការពារឧត្តមប្រយោជន៍ជាតិ

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួងយុត្ដិធម៌ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញលើកទី១០នេះ មានគោលបំណងចម្បងធំពីរ គឺបំពេញបន្ថែមចំពោះរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ និងដើម្បីការពារឧត្តមប្រយោជន៍របស់ជាតិ និងមាតុភូមិកម្ពុជា។ លោកថា ការពារ គឺធានាឲ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសកកម្មចម្បងក្នុងការដឹកនាំកិច្ចការទូទៅរបស់រដ្ឋ ឲ្យដំណើរទៅដោយរលូន និងប្រកបដោយនិរន្តរភាព។ ធានាការពារថែរក្សា ឲ្យបាននូវសន្តិសុខសង្គម និងសណ្តាប់ធ្នាប់ សាធារណ និងស្ថិរភាពសង្គម ដើម្បីបន្តជាគ្រឹះរបស់ប្រទេសជាតិ៕
nmr