(ភ្នំពេញ)៖ អនុវត្តតាមបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជនសង្ស័យម្នាក់ដែលបានបើករថយន្តម៉ាក TOYOTA PRIUS បញ្ច្រាសទិសបង្កបុកបុរសម្នាក់ជិះម៉ូតូ បណ្តាលឱ្យស្លាប់នៅចំណុចរង្វង់មូលកោះពេជ្រ វិថីសួនច្បារ ប្រសព្វវិថីកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវចាប់ឃាត់ខ្លួនបានហើយ នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ជនសង្ស័យ និងវត្ថុតាងនាំមកការិយាល័យជំនាញ ដើម្បីអនុវត្តតាមនីតិវិធី។ ការបង្រ្កាបឃាត់ខ្លួនជនសង្ស័យ ក្រោមការដឹកនាំស្រាវជ្រាវដោយលោកវរសេនីយ៍ឯក សែម រតនា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលនគរបាលចរាចរណ៍ផ្លូវគោក។ លោកវរសេនីយ៍ឯក សែម រតនា បានប្រាប់ឱ្យដឹងថា ករណីរថយន្តម៉ាក TOYOTA PRIUS ពណ៌ស មិនស្គាល់ផ្លាកលេខបង្កគ្រោះថ្នាក់ចរាចណ៍ខាងលើ គឺកម្លាំងជំនាញបានខិតខំយកចិត្តទុកដាក់បំផុត ធ្វើការស្រាវជ្រាវតាមមុខសញ្ញាជាប្រចាំ តាមរយៈកាមេរ៉ាសុវត្ថិភាព ហើយការស្រាវជ្រាវចំណាយពេលជាច្រើនថ្ងៃ ឈានដល់កំណត់បានមុខសញ្ញាជនសង្ស័យ ក្រោមការបញ្ជាផ្ទាល់ពី […]
………………… (អន្លង់វែង)៖ ដោយបានការយកចិត្តទុកដាក់ពីលោកមេបញ្ជាការកងការពារព្រំដែនលេខ ៤០៣ នៅថ្ងៃអាទិត្យ ៤កើត ខែ មិគសិរឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២២ បានចាត់តាំងលោកវរសេនីយ៍ទោ ឃី យូរ៉ា មេបញ្ជាការរង កងការពារព្រំដែនគោកលេខ៤០៣ ដឹកនាំក្រុមការងារចំនួន ២០នាក់ ចុះសួរសុខទុក្ខគ្រួសារយោធិនលំហែរមារុភាពចំនួន ១គ្រួសារ គឺលោកវរសេនីយន៍ត្រី ជួន សុផាត នាយសេនាធិការ កងការពារព្រំដែនគោកលេខ៤០៣ បច្ចុប្បន្ន ស្ថិតនៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ។ នៅក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ឃី យូរ៉ា និងសហការី បានចូលរួមអបអរសាទរចំពោះលោកវរសេនីយន៍ត្រី ជួន សុផាត ចំណូលសមាជិកថ្មីបន្ថែមក្នុងគ្រួសារ និងជូនពរឲ្យម្តាយ និងកូនមានសុខភាពល្អ និងផ្តល់ជូនជា ថវិកាចំនួន ១,៦៣៦,០០០រៀល ផងដែរ ៕
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ក្នុងនាមអាជ្ញាធរ ត្រូវការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការបញ្ជាក់បែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ ខណៈដែលឯកឧត្តមបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពទឹកជំនន់នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែលទឹកស្ទឹងនៅតែបន្តហក់ឡើង ដែលជាការព្រួយបារម្ភមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងកិច្ចការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អាជ្ញាធរគឺត្រូវរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋ មានន័យថា នៅពេលមានទឹកជំនន់កើតឡើង អាជ្ញាធរត្រូវចុះពិនិត្យមើលស្ថានភាពទឹក ដើម្បីស្វះស្វែងរកវិធានការផ្សេងៗ ក្នុងកិច្ចការពារទប់ស្កាត់កុំឱ្យបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ នៅពេលមានជំងឺកូវីដ-១៩ កើតឡើង អាជ្ញាធរក៏បានពុះពារ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ មានន័យថាយើងមានគោលដៅតែមួយ គឺរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការណែនាំឱ្យប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ ត្រូវតាមដានស្ថានភាពទឹកឱ្យបានជាក់លាក់ ពេលដែលមានបញ្ហាអ្វីកើតឡើង […]