ភ្នំពេញ៖ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមមុននេះ បន្ទាប់ពីមានការចែករំលែកតៗគ្នាជាច្រើនជុំវិញវិក្កយបត្រគិតលុយថ្លៃកាត់ គាបនិងព្យាបាលសក់នៅហាងមួយកន្លែងដែលមានតម្លៃខ្ពស់កប់ពពក ។ លុះពេលតាមទាន់ទើបដឹងថាគឺជាហាងរបស់តារាចម្រៀងស្រីម្ចាស់បទ”វាចាស្រីឡង់សេ” គឺអ្នកនាង យុង ចាន់កណ្ណិកានោះតែម្តង រហូតអ្នកនាងចេញមកបកស្រាយការរិះគន់ខាងលើថែមទៀតផង។ មុននេះមានការចែកចាយតៗគ្នាពេញបណ្តាញសង្គមស្តីពីក្រដាសវិក្កយបត្រ គិតលុយរបស់ហាងសាឡានមួយកន្លែងដោយម្នាក់ៗមានការហួសចិត្តក៏ព្រោះតែតម្លៃធ្វេីសក់មានតម្លៃថ្លៃខ្លាំងកប់ពពកតែម្តង។ បើតាមការបង្ហោះពីអតិថិជនដែលបានទៅធ្វេីសក់នៅហាងសាឡានខាងលើផ្ទាល់បានសម្តែងការហួសចិត្តថា ឃើញគេផុសច្រើនពេក សុំផុស១ដែរសិន ផេកកណ្ណិកាសាឡន សាខាទី១ គាត់ដឹងតែល្បីសាហាវហ្មង សំខាន់តាមដានផេកគាត់យូរហើយ ប្រុងឆាតសួរដែរតែមិនមានពេលចេះតែភ្លេច ឥឡូវមិនបាច់សួរទេ គឺមានគេផុសឱ្យមើលស្រាប់ៗមិនហត់ឆាតសួរ។ បើតាមក្រដាសវិក្កយបត្រ គិតលុយនោះបានឱ្យដឹងថា សក់អ៊ុតកឹប តម្លៃ២៨០ដុល្លារ សក់ត្រង់២៥០ដុល្លារ ព្យាបាល៣០០ដុល្លារ អ៊ុតត្រង់ ៥០០ដុល្លារ សាប៊ូនិងស្បា១០០ដុល្លារ និង កក់១៥ដុល្លារ ដែលសរុបទាំងអស់ ១.៤៤៥ដុល្លារ ដែលតម្លៃនេះធ្វើឱ្យបងប្អូនលេងបណ្តាញសង្គមមានការចាប់ អារម្មណ៍ ព្រោះគ្រាន់តែសក់មួយមុខសោះ អស់ជាង១ពាន់ដុល្លារ អ្នកមានជីវភាពធម្មតាប្រាកដណាស់ច្បាស់ជាមិនហ៊ានចូល។ ទោះជាយ៉ាងណា ភ្លាមៗនោះក្រោយទទួលរងការរិះជាច្រើនពាក់ព័ន្ទនឹងតម្លៃថ្លៃកប់ពពកនេះ ស្រាប់តែម្ចាស់សាឡនមានហ្វេសបុកឈ្មោះកណ្ណិការសាឡនបានចេញមុខបកស្រាយបែបនេះថា ខ្ញុំទិញផ្ទះ៧០ម៉ឺនដុល្លារ ដេគ័រអស់ជិត១០ម៉ឺនដុល្លារ បើកបែបស្តង់ដារសម្រាប់អ្នកហ៊ានចាយលុយជាមួយសក់និងយល់ពីផលិតផល ស័ក្តិសមនឹងកិត្តិយសអ្នកចូលមកគ្រប់សេវាកម្ម ហើយបទពិសោធន៍ជំនាញសាឡនរបស់ពួកខ្ញុំជាង២០ឆ្នាំហើយ មិនមែនក្មេងទើបតែរៀនស៊េរីក្រោយទេ មុនធ្វើខ្ញំសុទ្ធតែប្រាប់ពីតម្លៃ និងមានការពន្យល់ត្រឹមត្រូវ ធ្វើក៏បានមិនធ្វើក៏បាន មិនឫកពា ភ្ញៀវក្នុងឋានៈណាក៏ខ្ញុំទទួលរាក់ទាញ ទោះធ្វើឬមិនធ្វើក៏ដោយ […]
ឯកឧត្តម ឧត្តមនាវីទោ លី ហួត មេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអមដំណើរ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ អញ្ជើញទទួលស្វាគមន៍នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន០១គ្រឿង លេខ៩៩៩ ជាប្រភេទនាវាពហុមុខងារ Type-071 ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ជិន មិនធាន នាយសេនាធិការរង កងទ័ពជេីងគោកភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣។ នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនមានបណ្ដោយប្រវែង២១០ម៉ែត្រ និងទទឹងប្រវែង២៨ម៉ែត្រ ជម្រៅទឹកប្រវែង០៧ម៉ែត្រ ល្បឿន២៥ ណត ទំងន់ផ្ទុក២៥០០០តោន នាវិកចំនួនជាង៤០០នាក់ ឧត្ថម្ភាចក្រចំនួន ០៤គ្រឿងប្រភេទ Z8 super Frenlon ដឹកនាំបញ្ជាលោកឧត្តមសេនីយ៍ទោ ជិន មិនធាន នាយសេនាធិការរង កងទ័ពជើងគោកភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យគណៈប្រតិភូសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា (AIRAVATA) ក្នុងជំរំអភិរក្សដំរី ស្ថិតនៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី ដឹកនាំដោយលោកស្រី ក្លេ ខៃ ចិន្តា នាយិកាសមាគម ចូលជួបសម្តែងការគួរសម និងជម្រាបជូនពីការងាររបស់សមាគម នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា ——