ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម គុណញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសុំឱ្យកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន ត្រូវចូលរួមទប់ស្កាត់ទំនិញគេចពន្ធដែលលួច
នាំចូលតាមច្រករបៀង ។
ឯកឧត្តម គុណ ញឹម បានស្នើបែបនេះនៅក្នុងឱកាសអញ្ជើញទៅពិនិត្យតាមបន្ទាត់ព្រំដែនកម្ពុ
ជា-ថៃ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២កន្លងទៅ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដឹកនាំប្រតិភូទៅពិនិត្យហេ
ដ្ឋារចនាសម្ព័ន្ធសាធារណៈនៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ក្រុងប៉ោយប៉ែត និងបន្តដំណើរ
ទៅពិនិត្យតាមបន្ទាត់ព្រំដែន និងសួរសុខទុក្ខកងកម្លាំងតំបន់អភិវឌ្ឍន៍ ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគរួមមាន មី ត្រីខ ភេសជ្ជៈ និងប្រាក់ទៅឧបត្ថម្ភជូនផងដែរ ។
ឯកឧត្តម គុណ ញឹម បានមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងដែលកំពុងឈរជើងការពារតាម បន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវចូលរួមទប់ស្កាត់ទំនិញគេចពន្ធដែលនាំចូលតាមច្រករបៀង ដែលធ្វើឱ្យបាត់បង់ចំណូលជាតិ ត្រូវទប់ស្កាត់ឱ្យខានតែបាន ដើម្បីឱ្យទំនិញនាំចូលតាមច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកតំបន់ ដែលមានមន្ត្រីគយនិងរដ្ឋាករប្រមូលពន្ធជូនរដ្ឋ ។
ឯកឧត្តម បានកោតសរសើរកងកម្លាំងឈរជើងការពារតាមបន្ទាត់ព្រំដែនរយៈពេលកន្លងមក ដែលបានចូលរួមសហការគ្នាល្អជាមួយមន្ត្រីគយនិងរដ្ឋាករសាខាខេត្តបន្ទាយមានជ័យ និងគយរដ្ឋាករតំបន់៥ ដែលកំពុងមានតួនាទីភារកិច្ចប្រមូលពន្ធជូនរដ្ឋ ហើយសង្ឃឹមថា នឹងសហការគ្នារវាងកងកម្លាំង និងមន្ត្រីជំនាញបានល្អទៅមុខទៀត ៕