ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

លិខិតចុះបញ្ជីអាពាណ៍ពិពាហ៍ ឬហៅថា អ៊ីតាស៊ីវិល មានផលប្រយោជន៍១២យ៉ាងដល់គូស្វាមីភរិយា

រាជធានី​ភ្នំពេញ ៖ គូស្រករ​ទើប​រៀប​ការ​រួច​ថ្មីថ្មោង គួរ​ធ្វើ​សំបុត្រ​អាពាហ៍ពិពាហ៍ ដែល​វា​មាន​សារៈ​ប្រយោជន៍​ដល់​ស្វាមី ភរិយា សម្រាប់​ប្រើប្រាស់​តាម​ផ្លូវច្បាប់​។ បើ​យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​មេធាវី​ស្ត្រី​ខ្មែរ ដែល​បាន​លើក​ឡើង​ពី​ផលប្រយោជន៍​១២​យ៉ាង​ដល់​ប្ដី​ប្រពន្ធ​រៀប​ការ​រួច ដឹក​គ្នា​ទៅ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​មាន​អត្ថប្រយោជន៍​អេ​តា​ស៊ី​វិល​សម្រាប់​ប្ដី​/​ប្រពន្ធ…

រាជធានី​ភ្នំពេញ ៖ គូស្រករ​ទើប​រៀប​ការ​រួច​ថ្មីថ្មោង គួរ​ធ្វើ​សំបុត្រ​អាពាហ៍ពិពាហ៍ ដែល​វា​មាន​សារៈ​ប្រយោជន៍​ដល់​ស្វាមី ភរិយា សម្រាប់​ប្រើប្រាស់​តាម​ផ្លូវច្បាប់​។

បើ​យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​មេធាវី​ស្ត្រី​ខ្មែរ ដែល​បាន​លើក​ឡើង​ពី​ផលប្រយោជន៍​១២​យ៉ាង​ដល់​ប្ដី​ប្រពន្ធ​រៀប​ការ​រួច ដឹក​គ្នា​ទៅ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​មាន​អត្ថប្រយោជន៍​អេ​តា​ស៊ី​វិល​សម្រាប់​ប្ដី​/​ប្រពន្ធ ទើប​រៀប​ការ​រួច​ដូច​ជា​៖

១. ជា​ប្ដី​ប្រពន្ធ ស្រប​តាម​ផ្លូវច្បាប់ ដែល​មិន​អាច​រំលាយ​ទៅ​វិញ​បាន តាម​ទំនើងចិត្ត​របស់​ខ្លួន​ឡើយ

២. ទ្រព្យសម្បត្តិ​រួម ក្រោយ​អាពាហ៍ពិពាហ៍ ត្រូវ​ចែក​គ្នា​ស្មើ​នៅ​ពេល​លែងលះ

៣. កាន់តែ​មាន​សុភមង្គល និង​ជឿ​ទុកចិត្ត​គ្នា ពេល​មាន​សំបុត្រ អាពាហ៍ពិពាហ៍

៤. ទទួល​មរតក​ស្របច្បាប់

៥. ចុះ​សំបុត្រ​កំណើត ឬ​បញ្ជាក់​សំបុត្រ​កំណើត​កូន

៦. ធ្វើ​ប្លង់ ដី ឬ ផ្ទះ

៧. ធ្វើ​សៀវភៅ​ស្នាក់​នៅ សៀវភៅ​គ្រួសារ

៨. ការពារ​ប្រឆាំង​នឹង​ទ្វេ​ពន្ធភាព (​ការពារ​ប្រឆាំង​ការ​មាន​ប្ដី​ច្រើន ឬ​មាន​ប្រពន្ធ​ច្រើន​)

៩. ជួយ​ការពារ​ទ្រព្យសម្បត្តិ​រួម​របស់​ប្ដី ប្រពន្ធ

១០. ទទួល​អាហារកិច្ច ពេល​ឪពុក​ម្ដាយ​លែងលះ​គ្នា

១១. គ្មាន​អំពើ​ហិ​.​ង្សា​ចំពោះ​កូន

១២. ការ​គាំទ្រ​ដល់​កូន​។

សូម​បញ្ជាក់​ថា ៖ លិខិត​ចុះបញ្ជីអាពាណ៍ពិពាហ៍ ឬហៅថា អ៊ីតាស៊ីវិលនោះ គឺជាលិខិតមួយប្រភេទដែលកូនកម្លោះ និងកូនក្រមុំ បានដឹកដៃគ្នាក្រោយរៀបអាពាហ៍ពិពាហ៍ទៅសាលាឃុំ ឬសង្កាត់ ដើម្បីសុំចុះឈ្មោះក្នុងបញ្ជីអាពាហ៍ពិពាហ

nmr