ភ្នំពេញៈ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុក មន្ត្រី ជំនាញរដ្ឋបាលសាលាខេត្ត នឹងមេឃុំ-មេភូមិ ជាច្រើនរូបទៀត។ ឯកឧត្តម គីម រិទ្ធី បានស្នើដល់សមាជិកគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋទាំងអស់ ត្រូវចូលរួមពិភាក្សា និងចូលរួមជាគំនិតយោបល់ល្អៗ នឹងសំណូមពររបស់សមាជិកក្នុងអង្គប្រជុំ ដើម្បីជាធាតុចូលក្នុងការពិភាក្សារក ដំណោះស្រាយពី បញ្ហាប្រឈមនានា ដែលកើតមានឡើងនាពេលកន្លងមក ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ។ កិច្ចប្រជុំបានពិភាក្សាទៅលើរបាយការណ៍មួយចំនួនដូចជា ការចុះពិនិត្យទីតាំងសម្រាប់គម្រោង បែងចែកដីដើម្បី សង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ ស្ថិតនៅភូមិស្វាយ និងភូមិរំដោះស្រែ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត និងពិភាក្សាទៅលើ ករណីប្រជាពលរដ្ឋសុំកាត់ឆ្វៀលដី ស្ថិតនៅក្នុងតំបន់កូនភ្នំ ភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុង ព្រះវិហារ និងបែងចែកដីចំនួន ៨៦ហិកតា ស្ថិតនៅក្នុងតំបន់កូនភ្នំ ភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ព្រមទាំងពិភាក្សារបាយការណ៍ស្តីពី ការបែងចែកដីប្រលានយន្តហោះ […]
ខេត្តបាត់ដំបង៖ ក្មេងចំនួន២ក្រុមបានវាយប្រហារគ្នាដោយប្រើដាវ ដំបង និងដុំថ្ន នៅទីបំផុតមានម្នាក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ១០ និង ២០នាទី យប់ត្រង់ចំណុចក្រុមទី២២ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។ យោងតាមពាក្យបណ្តឹងឈ្មោះ អ៊ាង ផល្លា ភេទប្រុសអាយុ ៤៨ឆ្នាំ(ឪពុកជនរងគ្រោះ) មានទីលំនៅស្ថិតនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបងដែលបានអះអាងថា កូនរបស់ខ្លួនឈ្មោះ អ៊ាង វិសាល ភេទប្រុស អាយុ១៧ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យ។ ក្រោយពីសមត្ថកិច្ចក្រុងចុះស្រាវជ្រាវ ទើបឈានដល់ការចាប់ខ្លួនបាន ៤ នាក់ ក្នុងនោះភាគីម្ខាង ២ នាក់ ដោយឡែកនៅសេសសល់ កម្លាំងការិយាល័យព្រហ្មទណ្ឌស្រាលកំពុងតាមក្របួចបានខ្លះបន្ថែមទៀត។ ក្មេងស្ទាវដែលសមត្ថកិច្ចក្រុងឃាត់ខ្លួនបានគឺ ១-ឈ្មោះ សែម វីរ: ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅស្ថិតនៅភូមិពាក់ស្បែក ឃុំ ស្នឹង ស្រុកបាណន់ ២-ឈ្មោះ សុខ […]
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សុខសន្តិភាព ជាផលតម្លៃរួមនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលសម្រាប់ជាតិ និងប្រជាជន។ មូលដ្ឋានសម្រាប់សិក្សា និងវាយតម្លៃលើគុណតម្លៃ និងមនុញ្ញផលដែលទទួលបានពីសុខសន្តិភាព គឺត្រូវធ្វើឡើងតាមរយៈការប្រៀបធៀបអតីតកាលជាច្រើនជំនាន់ ជាមួយនឹងបច្ចុប្បន្នកាលរបស់យើង ដែលជាតថភាពពិតជាក់ស្តែង។ ប្រវត្តិសាស្ត្រដែលយើងអាចរឭកនឹកឃើញ គឺសម័យអង្គរដ៏រុងរឿង និងសម័យកាលដ៏ជូរចត់នៃភ្នក់ភ្លើងសង្គ្រាមនៅក្រោយសម័យអង្គរ។ យើងមិនរស់នៅក្នុងអតីតកាលនោះទេ ប៉ុន្តែយើងដែលបានផឹកទឹក ត្រូវនឹកដល់ប្រភព ហើយប្តេជ្ញាថែរក្សាការពារអ្វីដែលជាសេចក្តីសុខ សិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាងដែលជាពរជ័យសម្រាប់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ន។ ការបញ្ជាក់នេះ ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តពោធិ៍រង្សីមានជ័យ (ហៅវត្តស្វាយត្រស់) ស្ថិតនៅភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ជាក់ស្តែង វិស័យសាសនាក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ គឺវត្តនៅសល់ត្រឹម ២ ពាន់វត្ត និងព្រះសង្ឃប្រមាណ ៥ ពាន់អង្គ ប៉ុន្តែបច្ចុប្បន្នមានការកើនឡើងដល់ជាង ៥ ពាន់វត្ត […]