ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

លោកគ្រូ​អ្នកគ្រូ​និង​បុគ្គលិក​សិ​ស្សា​វិទ្យាល័យ ទួល​ប្រាសាទ​សែន​សុខផ្ទុះធ្វើ​កូដកម្ម​ស្នើ​សុំ​ផ្លាស់ប្តូរ​លោកនាយក

រាជធានី​ភ្នំពេញ​ ៖ បុគ្គលិក​សិក្សា លោក គ្រូ​អ្នកគ្រូ នៃ​វិទ្យាល័យ​ទួល​ប្រាសាទ​សែន​សុខ ប្រមាណ​៤០​នាក់ បាន​នាំ​គ្នា ធ្វើ​កូដកម្ម ដោយ​លើក​បដា ព្រោងព្រាត និង​រូបថត​សម្តេច​តេ​ជោ​ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន​ស្នើរ​សុំ​មានការ​ផ្លាស​ប្តូរ ជា​នាយក​សាលា ដោយ​លើក​ពី​មូលហេតុ​មិន​ប្រក្រតី​មួយ​ចំនួន​។

ការ​តវ៉ា​នេះ​បាន​ផ្ទុះ​ឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២២ ដោយ​លោកគ្រូ​អ្នកគ្រូ បាន​នាំ​គ្នា ជួប​ប្រមូលផ្តុំ​គ្នា នៅ​មុខ វិទ្យាល័យ​ទួល​ប្រាសាទ សែន សុខ ដែល​ស្ថិត​នៅ ភូមិ សំរោង សង្កាត់​ឃ្មួ​ញ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

លោកនាយក​វិទ្យាល័យ ដែល ត្រូវ​លោកគ្រូ​នាំ​គ្នា​សំដែង​នូវ​ការ​មិន​ពេញចិត្ត​អោយ​មានការ​ផ្លាស់​ប្តូរ​នោះ​ឈ្មោះ​អ៊ុំ​សុ​កំ​។

តាម​លិខិតស្នើ​សុំ​ផ្លាស់​ប្តូរ លោក​អ៊ុំ សុ​កំ​ ជានា​យក​វិទ្យាល័យ ទួល​ប្រាសាទ​សែន​ចេញពី​អង្គភាព​ដែល គោរព ជូន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ហេតុមូល​ហេតុ ថា ១-​លោកនាយក​មិន បង្ហាញ​តម្លាភាព​ក្នុង​ចំណាយ​ថវិកា​ផ្សេង​ៗ​ដែល​មាន​ដូច​ជា​ថវិកា​ដំណើរការ​សាងសង់​សាលារៀន​(SOB) និង​ថវិកា​គម្រោង (SIEP ឬ GIEP) ដែល​ប្រើប្រាស់​សម្រាប់​អភិវឌ្ឍន៍​ការ​បង្រៀន និង​រៀន​។ ២-​ថវិកា​ចំណូល​ដែល​សាលា​ទទួល​បាន​ពី​ការ​ដេញថ្លៃ ភាស៊ី​កង់ និង​តូប​ផ្សារ នៅ​ក្នុង​សាលារៀន មិន​ដែល​ប្រកាសប្រាប់​បុគ្គលិក​ពី​ការ​ចំណាយ​ផ្សេង​ៗ​ឡើយ ​។ ​៣-​ឃុបឃិត​លាក់​បុគ្គលិក​អសកម្ម ដែល​មិន​បាន​មក​បំពេញការងារ​ដោយ​ប្រើ​ពាក្យ​ថា ខ្លួន​ជា​អ្នកមាន​ឆន្ទានុសិទ្ធិ​​។

៤-​យក​កូនប្រុស​របស់​ខ្លួន​ដែល​គ្មាន​វិជ្ជាជីវៈ​ជា​គ្រូបង្រៀន មក​បង្រៀន​ជំនួស​គ្រូ​ដែល​អសកម្ម ជា​ថ្នូរ​ជាមួយ​ការ​បើក​យក​ប្រាក់បៀវត្ស​ពី​បុគ្គលិក​ដែល​អសកម្ម​ទាំងនោះ​ ។​​ ៥-តម្រូវ​ឲ្យ​លោកគ្រូ អ្នកគ្រូ​ចំណាយ​ប្រាក់​លើ​ការ​បង់ថ្លៃ​ជួល​អ្នកយាម​សាលា​ចំនួន​១​ម៉ឺន​រៀល​ក្នុង​១​ខែ​ក្នុង​គ្រូ​ម្នាក់​ចំណាយ​លើ​ការ​ធ្វើ​ឯកសារ​ផ្សេង​ៗ​និង​ទិញ​សម្ភារៈ​សិក្សា​ដូច​ជា ហ្វឺ​ត និង​ទឹក​ហ្វឺ​ត​ដោយ​សាលា​មិន​បាន​ផ្គត់ផ្គង់​ដល់​លោកគ្រូ​អ្នកគ្រូ​អោយ​បាន​គ្រប់គ្រាន់​សម្រាប់​រយះ​ពេល​១​ឆ្នាំ​ៗ​ទេ​ ។​ ៦-ទាមទារ​ប្រាក់​ពី​អាណាព្យាបាល​សិស្ស​ដែល​សុំ​ផ្ទេរ​ការ​សិក្សា​របស់​សិស្ស និង​នាយិកា​រង​ម្នាក់​ទៀត​ឈ្មោះ​ញា សុ​ឃី​ម​បាន​ទារប្រាក់​ពី​សិស្សានុសិស្ស​ពេល​សុំ​ដក​សញ្ញាបត្រ​ប្រឡង​និង​តែងតែ​កាត់​ប្រាក់​ពី​គ​ណៈ​ក​ម្ម​ការ​មេ​ប្រយោគ​ពេល​ចេញ​បេស​កម្ម​ប្រឡង​ម្តង​ៗ​គ្រប់​គ​ណះ​ក​ម្មា​ការ​ ។​ ៧-​ប្រើ​អំណាច​កៀបសង្កត់​គំរា.ម​គំ​ហែង​អ​សីលធម៌​ធ្វើ​អោយ​ប៉ះពាល់​ដល់​សតិអារម្មណ៍​អ្នកគ្រូ​អ្នកគ្រូ​ដែល​កំពង់​តែ​បំពេញការងារ​បង្រៀន​និង​រៀន​ដល់​សិស្សានុសិស្ស​។

នៅ​ក្នុង​លិខិត​នោះ ក៍បាន​អោយ​ដឹង​ទៀត​ថា យើងខ្ញុំ ជា​លោកគ្រូ​អ្នកគ្រូ​និង​បុគ្គលិក​សិ​ស្សា​វិទ្យាល័យ ទួល​ប្រាសាទ​សែន​សុខ​សូមជ្រាប​ជួន លោក​អភិបាល​មេត្តា​ជ្រាប​ថា យើងខ្ញុំ​ទាំងអស់​គ្នា មានការ​មិន​ពេញ​ចិត្តជា​ខ្លាំង​ចំពោះ​លោក អ៊ុំ​សុ​កំ ដែល​ជា​មនុស្ស​អ​សី​ធម៌​ដោយ​គាត់​តែងតែ​ដើរញ៉ុះ​ញ៉ង់​លាប​ពណ៌​ឆ្កិះ​ឆ្កៀល​បំបែកបំបាក​សាមគ្គីភាព​ផ្ទៃក្នុង​នៅ​ក្នុង​អង្គភាព​ឡើយ ​។ ​នៅ​ក្នុង​ការ​តវ៉ា​នោះ លោកគ្រូ​អ្នកគ្រូ​និង​បុគ្គលិក​សិក្សា នៃ​វិទ្យាក​ល័យ ទួល​ប្រាសាទ​សែន​សុខ ក៍បាន​សំណូមពរ​ដល់ សម្តេច​តេ​ជោ​ហ៊ុន សែន ក៍​ដូច​ជា លោក​រដ្ឋមន្ត្រីក្រសួង អប់រំ​និង​លោក​អភិបាល​រាជធានី​ភ្នំពេញ​មេត្តា​ជួយ​ត្រួតពិនិត្យ និង​សម្រេច​តាម​ការ​ស្នើរ​សុំ​ផង​។

ជុំវិញ​ការ​ចោទប្រកាន់​នេះ​កោះសន្តិភាព​ក៍បាន​ទាក់ទង​តាម​ទូរស័ព្ទ ទៅ​លោក អ៊ុំ សុ​កំ ដែល​ជានា​យក​វិទ្យាល័យ ទួល​ប្រាសាទ​សែន​សុខ ដើម្បី​បំភ្លឺ​ដែរ​តែ​លោក បាន​ឆ្លើយ​ថា ជា​រវល់​ប្រជុំ ។ ​ទោះបីជា​យ៉ាង​លោក​ក៏បាន​បញ្ជាក់​ថា ក្រសួង​អប់រំ​យុវជន​និង​កីឡា ក៍​ដូច​មន្ទីរ បាន​ចាត់​អោយ​គ​ណៈកម្ម​ការ​ចុះ​ស្រាវជ្រាវ​រួច​ហើយ ៕

nmr