លោកយាយ ហ៊ូ ណៃស៊ីម ភេទស្រី អាយុ ៨៦ឆ្នាំ ទីលំនៅភូមិ៧ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ បានទទួលរងគ្រោះថ្នាក់បាក់ក្បាលឆ្អឹងភ្លៅ បណ្ដាលឱ្យមានការឈឺចាប់ខ្លាំង និងមិនអាចធ្វើចលនាបាន ដោយក្តីមេត្តាធម៌ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជួយព្យាបាលលោកយាយ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ ក្រុមគ្រូពេទ្យបានធ្វើការវះកាត់ប្ដូរក្បាលឆ្អឹងភ្លៅសិប្បនិម្មិតចូលជំនួសប្រកបដោយជោគជ័យ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៣ ។ បច្ចុប្បន្ន លោកយាយបានជាសះស្បើយ និងមានសុខភាពរឹងមាំ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ជាមួយអារម្មណ៍រំភើបរីករាយ និងការគោរពអរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។ រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុក ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។ សូមអរគុណក្រុមគ្រូពេទ្យ TYDA
ភ្នំពេញ : រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឱ្យបងប្អូនកម្មករ និយោជិតនៅទូទាំងប្រទេសបានឈប់សម្រាកដើម្បីទៅបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា បានសម្រាកមុន១ថ្ងៃ និងក្រោយថ្ងៃបោះឆ្នោត១ថ្ងៃ ដោយរក្សាប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗនៅដដែល។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះហត្ថលេខាដោយ លោក អុិន វីរជាតិ ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ។ ក្នុងនោះបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្តីជម្រាបជូនលោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ កម្មវត្ថុ៖ ករណីសំណើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ស្តីពីការឈប់សម្រាករបស់បងប្អូនកម្មករនិយោជិតដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ យោង ៖- លិខិតលេខ៥៨៧/២២ ក.ប/ខ.ល ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ – ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនលោកជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឱ្យបងប្អូនកម្មករនិយោជិតឈប់សម្រាក ដើម្បីទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ […]
រសៀល ថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ទីរ អង្គភាពជំនាញ បានទទួលស្វាគមន៍ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូក្រសួង ដើម្បីប្រជុំត្រួតពិនិត្យការងារអភិរក្សធនធានជលផល និងការគ្រប់គ្រងព្រៃកោងកាងតំបន់ឆ្នេរ ក្នុងខេត្តកំពត។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន÷ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ប្រធានមន្ទីរបរិស្ថានខេត្ត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ប្រធានមន្ទីរទេសចរណ៍ខេត្ត អភិបាលស្រុកទឹកឈូ លោកស្រីនាយកទីចាត់ការ ផែនការ និងវិនិយោគសាលាខេត្ត នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត ប្រធានការិយាល័យភូមិបាលស្រុកទឹកឈូ […]