នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Martina Stamm-Fibich ប្រធានគណៈកម្មាធិការសម្របសម្រួលញត្តិនៃសហព័ន្ធអាល្លឺម៉ង់ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួបនេះ លោកជំទាវ Martina Stamm-Fibich ប្រធានគណៈកម្មាធិការសម្របសម្រួលញត្តិនៃសហព័ន្ធអាល្លឺម៉ង់ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកជំទាវប្រធានគណៈកម្មាធិការ បានគោរពជម្រាបជូន សម្តេចធិបតី ថាគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកជំទាវ និងគណៈប្រតិភូ នាឱកាសនេះ គឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស និងវិស័យសុខាភិបាល ដោយសារតែវិស័យទាំងពីរនេះ មានសារៈសំខាន់ ក្នុងការបម្រើដល់សេចក្តីត្រូវការចំបាច់របស់ប្រជាពលរដ្ឋ និងផ្តល់នូវផលប្រយោជន៍ទៅវិញទៅមក ដល់ប្រទេសទាំងពីរ ។ ជាក់ស្តែង បច្ចុប្បន្ននេះ សហព័ន្ធអាល្លឺម៉ង់ក៏កំពុងជួបប្រទះនូវកង្វះខាតធនធានមនុស្សបម្រើការក្នុងវិស័យសុខាភិបាល និងកម្មករជំនាញផងដែរ។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកជំទាវប្រធានគណៈកម្មាធិការ និងនិងគណៈប្រតិភូ […]
ភ្នំពេញៈ មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថនៅតាមបណ្តាខេត្តមួយចំនួនត្រូវបានផ្លាស់ប្តូរ មានដូចជាៈ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ខេត្តត្បូងឃ្មុំ ខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ ខេត្តកោះកុង ខេត្តតាកែវ ខេត្តកែប ខេត្តកំពត ។ នេះបេីយោងតាមប្រកាសចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕
(ព្រៃវែង)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយយ៉ាងរន្ធត់ ដោយសាររថយន្តដឹកហ្គាស់បើកវ៉ាជែងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូ ១គ្រឿងបណ្ដាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។ រីឯអ្នកបើកបររថយន្តរងរបួសស្រាល កាលពីវេលាម៉ោង៦៖១៣នាទីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅត្រង់ចំណុចគីឡូម៉ែត្រលេខ ៦៩-៧០ លើផ្លូវជាតិលេខ៨ ស្ថិតនៅភូមិព្រហ្ម ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។ បើតាមសមត្ថកិច្ចនគរបាលស្រុកពារាំង បានឲ្យដឹងថា មានរថយន្តមួយគ្រឿងម៉ាក DAEWOOD ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 3B-9878 ប្រភេទស៊ីទែនដឹកហ្គាស់ បើកបរដោយឈ្មោះ ឡេង សុខុម ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគីរីវង្ស ខេត្តតាកែវ បើកបរក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ បានជែងរថយន្ត ១គ្រឿងមិនស្គាល់អត្តសញ្ញាណ រួចក៏ជ្រុលទៅបុកម៉ូតូ ១គ្រឿងម៉ាកហុងដាវេ៉វ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1B-8970 បើកបរក្នុងទិសដៅស្របទិសគ្នាពីកើតទៅលិច បើកបរដោយឈ្មោះ ភាព ភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឫស្សីធ្លោក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយមានអ្នករួមដំណើរលើម៉ូតូចំនួន០១នាក់ ឈ្មោះ […]