ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

លោកឧត្តមសេនីយ៍ត្រី​ កឹម​ វណ្ណះ​ នាយសេនាធិការរងកងពលតូចលេខ៧០​ តំណាងឲ្យ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្តីទី​ កងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០

 នៅព្រឹក​ថ្ងៃទី២៥​ ខែឧសភា​​​ ឆ្នាំ២០២៣​ បានដឹកនាំនាយទាហានកងពល​ ចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតឧត្តមសេនីយ៍ទោ​ សូ​ រ៉ានី​ មេបញ្ជាការរង​ និងជានាយសេនាធិការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ស្ពឺ(គណៈយុទ្ធមិត្តជំនាន់បម្រេីកងទ័ពឆ្នាំ១៩៧៨)​ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២១ ខែឧសភា​ ឆ្នាំ២០២៣​ ក្នុងជន្មាយុ​ ៦៦ឆ្នាំ​ ដោយរោគាពាធ។
លោកនាយសេនាធិការរងកងពល បានចូលរួមចែករំលែកមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យបំផុតចំពោះគ្រួសារសព នេះបានបញ្ជាក់ថាជាការបាត់បង់ឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត បញ្ញា និងស្មារតីស្ទើរពេញមួយជីវិតដើម្បីបម្រើជាតិ មាតុភូមិ។
លោកឧត្តមសេនីយ៍ត្រី​ ក៏បានឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធអតីតឧត្តមសេនីយ៍ទោ​ សូ​ រ៉ានី​ ឆាប់បានចាប់កំណើត ក្នុងសុគតិភពគ្រប់ៗជាតិកុំបីអាក់ខានឡើយ៕
nmr