ខេត្តក្រចេះ ៖ ហេតុការនេះធ្វើឡើងនៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ បន្ទាប់ពីរថយន្ត ដឹកឈើមួយគ្រឿងនោះធ្វើដំណើរ នៅលើផ្លូវលេខ៧៨ ក្រចេះ-ឆ្លូង។ តាមសេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថាកម្លាំងកងរាជអាវុធហត្ថ ស្រុកឆ្លូង ខេត្តក្រចេះ បានឃាត់ចាប់រថយន្តសាំយ៉ុងមួយគ្រឿងដែលលួចដឹកឈើប្រភេទលេខពីរ។ ប្រភពព័ត៌មានពីមន្រ្តីខាងលើបានបន្តថា ក្រោយពេលស្ទាក់ឃាត់រថយន្ដ ដឹកឈើ ប្រភេទ សាំយ៉ុង ពណ៌លឿង មួយគ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 2v.0094 នោះមក ឃើញថា បានដឹកឈើប្រភេទលេខ ២ ក្តារគ្រឿងផ្ទះ ដាក់ក្រោមកៅអី និងពីក្រោមដំបូលរថយន្ត។ សេចក្តីរាយការណ៍បានឲ្យដឹងទៀតថាក្រោយពីឃាត់ភ្លាម ខាងសមត្ថកិច្ច ក៏បានយកទៅរក្សាទុក នៅទីបញ្ជាការកងរាជអាវុធហត្ថ ស្រុកឆ្លូង ជាបណ្ដោះអាសន្ន ដើម្បីធ្វើកំណត់ហេតុ ប្រគល់ជូន ជំនាញ រដ្ឋបាលព្រៃឈើ តាមនីតិវិធីច្បាប់។ សូមបញ្ជាក់ថាថ្មីៗកន្លងមកនេះឈ្មួញរកសុីបទល្មើសព្រៃឈើនៅតែបន្តគ្រប់រូបភាពដើម្បីផលប្រយោជន៍ខ្លួនដោយគ្មានខ្លាចញញើតសមត្ថកិច្ចឬជំនាញបន្តិចណាទាល់តែសោះ។ តាមប្រភពព័ត៌មានបានបង្ហើបប្រាប់ឲ្យដឹងថាចំពោះបទល្មើសព្រៃឈើរាល់ថ្ងៃមកក៏មានឈ្មួញរកស៊ីឈើខ្លះត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធមួយចំនួនទៀតទើបរកស៊ីបានងាយស្រួលដោយគ្មាននរណាហ៊ានប៉ះពាល់ឬចាប់នោះទេព្រោះពួកគាត់បានសែនត្រូវ៕
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់ក្រុមហ៊ុនទូរស័ព្ទនានានៅកម្ពុជា គប្បីពង្រីកសេវាអ៊ិនធើណែតរបស់ខ្លួន ដល់តំបន់ទេសចរណ៍ដាច់ស្រយាល ដើម្បីធ្វើយ៉ាងណាបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អោយពង្រឹងសេវាទូរស័ព្ទ និង អ៊ីនធើណែត ទាំងនៅក្នុងទីក្រុង ហើយពង្រីកបន្ថែមនៅតាមខេត្តនានា ដើម្បីទាក់ទាញទេសចរណ៍ ព្រោះសម័យនេះគេអាចដើរលេងផងធ្វើការផងតាមរយៈអ៊ីនធើណែត។ លើសពីនេះដែរសម្តេចតេជោ បានមានប្រសាសន៍រាល់កម្មវិធីនានា សម្តេចតែងតែទូរស័ព្ទដៃ ភ្ជាប់ជាមួយប្រព័ន្ធផ្កាយរណប ជំនួសអោយការប្រើប្រាស់ Wifi ដោយសារតែសេវា អ៊ីនធើណែត Wifi យឺតពេក មិនអាចប្រើប្រាស់បាន ហើយសម្តេចក៏បានផ្តល់ជាអនុសាសន៍អោយដោះស្រាយបញ្ហានេះ ដើម្បីលើកកម្ពស់ទេសចរណ៍ផ្ទៃក្នុង។
—————— នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានដាក់បទបញ្ជាដល់ក្រុមសង្គ្រោះ ចំនួន២បន្ថែមទៀតដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងការលិចលង់ដោយទឹកជំនន់ នៅក្នុងនោះមានក្រុមសង្គ្រោះ៧១១ នៃពលតូចលេខ៧០ និងកងសង្គ្រោះ៧០៦ របស់យោធភូមិភាគពិសេស ខណៈដែល កងសង្គ្រោះលេខ៩១១ នៃបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក កំពុងជាប់ដៃជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌកំបូល។ សូមជម្រាបថា នៅចំពោះមុខ ស្ថានភាពជំនន់ទឹកស្ទឹងព្រែកត្នោត ដែលបានវាយលុកក្នុងខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ គឺត្រូវបានប្រមុខថ្នាក់ដឹកនាំ បានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សុវត្ថិភាព បងប្អូនប្រជាពលរដ្ឋ យ៉ាងណាមិញគេឃើញមាន អាជ្ញាធរ មន្រ្តីជំនាញ និងសមត្ថកិច្ចកំពុងតែតាមដានយកចិត្តទុកដាក់ ដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋក្នុងករណីទឹក នៅតែបង្កគំរាមកំហែងដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ៕