———— -ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦និង៤០នាទី ចំណុចក្រុមទី៤ ភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោ ងឫស្សី ខេត្តបាត់ដំបង មានករណីលួច(ម៉ូតូ)មួយកើតឡើងដែលករណីនេះបានបង្កដោយជនសង្ស័យម្នាក់ បានលួចយកម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាទ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខបាត់ដំបង1D-2664 លេខម៉ាស៊ីនND125ME-8290841 ជារបស់ជនរងគ្រោះឈ្មោះ គាម ថូយ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ក្នុងខណៈដែល ជនរងគ្រោះបញ្ឈរម៉ូតូទុកនៅខាងមុខផ្ទះរបស់ខ្លួន។ ក្នុងពេលជនសង័្សយកំពុងធ្វើសកម្មភាពនេះក៏ស្រាប់តែជនរងគ្រោះបានឮសូរសម្លេងម៉ូតូរបស់គាត់ ហើយគាត់បានអើតមើលតាមបង្អួច ក៏បានឃើញជនសង័្សយម្នាក់កំពុងជិះយក ម៉ូតូរបស់គាត់ចេញទៅ ឃើញដូចនេះគាត់បានស្រែកឆោឡោឡើង និងដេញតាមជនសង័្សយខាងលើ ពេលជនសង័្សយជិះម៉ូតូចេញទៅមុខមិនរួចដោយសារជាប់នឹងរបងផ្ទះ ក៏ផ្តួលទំលាក់ម៉ូតូចោល និងត្រូវបានម្ចាស់ព្រមទាំងប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនបាននិងដកហូតម៉ូតូមកវិញ ហើយពេលបន្ទាប់មកបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលក៏ដូចជានគរបាលស្រុកមោងឫស្សីដើម្បីឃាត់ខ្លួនស្រាវជ្រាវ ។ តាមរយៈការស្រាវជ្រាវបានឱ្យដឹងថាជនសង័្សយដែលធ្វើសកម្មភាពនេះមានឈ្មោះ ព្រុំ សុធា ភេទប្រុស អាយុ៣៣ឆ្នាំ គាត់ថារស់នៅភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានមកធ្វើសកម្មភាពនៅក្នុងមូលដ្ឋានខាងលើ តែមិនបានសម្រេចត្រូវបានម្ចាស់និងប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនបានតែម្តង។ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានឱ្យដឹងថា ជនសង័្សយរូបនេះមានទីលំ នៅសង្កាត់ព្រែកលាប ខ័ណ្ឌជ្រោយចង្វា […]
ត្បូងឃ្មុំ៖ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ឧត្តមសេនីយ៍ត្រី ញ៉ុក អៀកងួន នាយកសាលាពលទាហានទី២ បានទទួលអំណោយឧបត្ថម្ភរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈវរសេនីយ៍ឯក សន ធីម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកំពង់ចាម ដែលរួមមានស្បៀងអាហារ ប្រេងឥន្ធន: និងថវិកា មួយចំនួនសម្រាប់ទ្រទ្រង់ដល់ការងាររបស់សាលា។ មានប្រសាសន៍ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី ញ៉ុក អៀកងួន តាងនាមឲ្យថ្នាក់ដឹកនាំ យោធាចារ្យ និងសិក្ខាកាមនៃសាលាពលទាហានទី២ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម មេបញ្ជាការ និង លោកជំទាវ ដែលជានិច្ចជាកាលតែងបារម្ភអំពីសុខុមាលភាពរបស់យោធិនបម្រើដល់ថ្នាលបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ហើយជាកិច្ចតបស្នង យោធិនគ្រប់រូបប្តេជ្ញាបន្តយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយចីរភាពជូនជាតិ មាតុភូមិ និងប្រជាជន ៕
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បាននាំយកថវិកា សម្ដេចតេជោ ហ៊ុន សែន ២លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសព កុមារីម្នាក់អាយុ ១១ឆ្នាំ ដែលបានស្លាប់ដោយវីរុសផ្ដាសាយបក្សី (H5N1) នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ លោកជំទាវវេជ្ជបណ្ឌិតបញ្ជាក់ថា រហូតមកដល់ពេលនេះមិនទាន់មានអ្នកជិតខាងណាម្នាក់មានរោគសញ្ញា នៃការឆ្លងជំងឺផ្ដាសាយបក្សីនេះទេ ហើយក្រុមការងារក្រសួងសុខាភិបាល បាននិងកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋានចុះអប់រំបន្ថែមដល់ប្រជាពលរដ្ឋព្រមទាំងបិទសារអប់រំផ្ដាសាយបក្សី ក្នុងភូមិ-ឃុំខាងលើផងដែរ។