ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ ព័ត៌មាននយោបាយ

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ​ សហការជាមួយមន្ទីរពេទ្យទន្តសាស្ត្ររំចង់ ចុះពិនិត្យព្យាបាលធ្មេញជូនពលរដ្ឋដោយឥតគិតថ្លៃ

សូមរំលឹកថា មន្ទីរពេទ្យទន្តសាស្ត្ររំចង់បានចុះអនុស្សរណៈយោគយល់គ្នាជាមួយមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដើម្បីផ្តល់សេវាព្យាបាលជំងឺមាត់ធ្មេញ និងអភិវឌ្ឍធនធានមនុស្សផ្នែកទន្តសាស្រ្ត។

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារមានដៃគូប្រតិបត្តិការជាច្រើន ក្នុងនោះមានអង្គការបេះដូងជប៉ុនផងដែរ ដែលជួយធ្វើការងារសប្បុរស ដើម្បីប្រជាជននៅស្រុកជុំវិញ រួមមាន៖ ស្រុកក្រូចឆ្មារ ស្រុកឃ្មុំ ស្រុកមួយចំនួននៅខេត្តក្រចេះ។

សូមបញ្ជាក់ថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ ដែលមានបំពាក់ដោយបរិក្ខារទំនើប។

ជាមួយគ្នានេះ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារមានបំពាក់ដោយសម្ភារបរិក្ខាពេទ្យទំនើបៗអគារ បន្ទប់ល្អ និងមានក្រុមគ្រូពេទ្យមានបទពិសោធន៍ខ្ពស់ បម្រើសេវាដោយយកចិត្តទុកដាក់ ផ្ដល់ភាពកក់ក្តៅ និងក្តីសង្ឃឹមជូនប្រជាពលរដ្ឋ៕

 

nmr