Related Articles
ជនប៉ាលេស្ទីនប្រមាណ២៣២នាក់ស្លាប់ក្នុងប្រតិបត្តិការយោធាសងសឹករបស់អ៊ីស្រាអែល
ជនប៉ាលេស្ទីនប្រមាណ២៣២នាក់ស្លាប់ក្នុងប្រតិបត្តិការយោធាសងសឹករបស់អ៊ីស្រាអែល ———————————– -មនុស្ស២៣២នាក់បានស្លាប់ ហើយជាង ១.៦០០នាក់ បានរងរបួសក្នុងប្រតិបត្តិការយោធាសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដែលមានប្រជាជនប៉ាលេស្ទីនរស់នៅច្រើន ក្រោយពីក្រុមហាម៉ាស់បាញ់ស្រោចរ៉ុកកែតលើអ៊ីស្រាអែល៕ ប្រភព៖ Al Jazeera
អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ អង្គការមួយចំនួនតូចលើកឡើងអំពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា គឺជារឿងដដែលៗ ក្នុងការលាបពណ៌
ភ្នំពេញៈ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងអ្នកស្រាវជ្រាវតាមដានព្រឹត្តិការណ៍សង្គមបានហៅការលើកឡើងរបស់អង្គការមួយចំនួនតូចនៅក្រៅប្រទេសអំពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា គឺជារឿងដដែលៗ ក្នុងការលាបពណ៌ និងបំផ្លាញរូបភាពទាំងក្រុមដទៃទៀត ឬក៏ប្រជាជាតិដទៃទៀត ដែលមិនចំណុះជាមួយក្រុមគ្នាគេ។ លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ការលើកឡើងរបស់អង្គការបរទេសមួយចំនួនតូចអំពីបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា គឺជារឿងដដែលៗ ហើយរាជរដ្ឋាភិបាលកម្ពុជាមិនយកចិត្តទុកដាក់នោះទេ ហើយវាជាក្បាលម៉ាស៊ីនក្នុងការលាបពណ៌តតាមរយៈព័ត៍មានដែលជាដំណើរការរបស់អង្គការនោះឯង។ ដូច្នេះអង្គការនេះ មាននិន្នាការមានបក្ខពួក គេបំផ្លាញរូបភាពទាំងក្រុមដទៃទៀត ឬក៏ប្រជាជាតិដទៃទៀត ដែលមិនចំណុះជាមួយក្រុមគ្នាគេ ដូច្នេះគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ទេ។ ទាក់ទងការលើកឡើងរបស់អង្គការមួយចំនួននៅក្រៅស្រុកអំពីបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ចាក់ថា ទី១. សិទ្ធិមនុស្សយើងនិយាយពីការគោរពនៃសិទ្ធិអ្នកដទៃទៀតដែលគាំពារដោយច្បាប់ ដូច្នេះសិទ្ធិមនុស្ស គឺនិយាយតាមច្បាប់នេះឯង ដែលត្រូវគៅរពគ្នាទៅវិញទៅមក សិទ្ធិមានព្រំដែនដែលមិនរំលោភអ្នកដទៃទៀត។ ហើយបើសិទ្ធិមនុស្សនៅក្នុងរបបបប្រជាធិបតេយ្យធំធេងណាស់ គឺការគោរពគ្នាទៅវិញទៅមក។ ហើយរយៈពេលកន្លងមកគេយកអ្វីដែលជាពាក្យប្រជាធិបតេយ្យសេរីភាពរបស់គេរំលោភអ្នកដទៃទៀត។ ហើយបើនិយាយពីសិទ្ធិក្នុងរបបប្រជាធិបតេយ្យ គឺការទទួលខុសត្រូវ ដែលគេនិយាយជាភាសាច្បាប់ គេថានីតិរដ្ឋ ដូច្នេះការអនុវត្តនីតិរដ្ឋរបស់រដ្ឋាភិបាលកម្ពុជាហេតុដូចម្តេចបានគេមិនគាំទ្រ ក៏ប៉ុន្តែគេតម្រូវឲ្យកម្ពុជាទៅជាប្រទេសនីតិរដ្ឋ អាស្រ័យហេតុដូច្នេះអ្វីដែលគេនិយាយ គឺយើងមិនសូមយកចិត្តទុកដាក់ទេ៕
អំណោយដ៏ថ្លៃថ្លារបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានចែកជូនដល់កងកម្លាំងជួរមុខ ទិសទី២ យោធភូមិភាគទី៥
នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជេីងគោក និងលោកជំទាវ ជូនដល់កងកម្លាំង ដែលកំពុងបំពេញភារកិច្ចទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តទិសទី២ យោយោធភូមិភាគទី៥។ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានមានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបាន ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានផ្តល់កិត្តិយស អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ចែកជូនកងកម្លាំងប្រដាប់អាវុធ គ្រប់ស្ថាប័នក្នុងទិសទី២ យោធភូមិភាគទី៥ ដែលកំពុងបំពេញភារកិច្ចទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលក្នុងប្រទេស នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃអស់រយ:ពេល១១ខែកន្លងមក។ ជំនួសមុខអង្គពិធី […]