ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយដល់គ្រួសារនិវត្តន៍ជននៅក្នុងខណ្ឌ៧មករា ចំនួន១១១គ្រួសារ

ភ្នំពេញ : គ្រួសារនិវត្តន៍ជននៃសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌ៧មករា រាជធានីភ្នំពេញ មកពីចំនួន០៨សង្កាត់ សរុប១១១គ្រួសារ ដែលមានជីវភាពលំបាកមិនអាចចេញប្រកបមុខរបររកស៊ីបាននៅក្នុងតំណាក់កាលរាជធានីភ្នំពេញផ្ទុះរីករាលជំងឺកូវីដ១៩ និងរងការបិតខ្ទប់ បានទទួលការយកចិត្តទុកដាក់ពីសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ទទួលបានការឧបត្ថម្ភនូវអំណោយជាស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ។
អំណោយស្បៀងអាហារទាំងនេះ ត្រូវបានអាជ្ញាធរខណ្ឌ៧មករា ធ្វើការប្រគល់ជូនស្ថិតនៅរដ្ឋបាលខណ្ឌមករា នៅព្រឹកថ្ងៃទី០៤ ខែឧសភា ដោយក្នុង០១គ្រួសារទទួលបាន អង្ករ២៥kg , មី១កេស,ទឹកស៊ីអ៊ីវ០១យួរ,ទឹកត្រី១យួរ។
ការផ្តល់ជូនអំណោយជូនដល់គ្រួសារនិវត្តន៍ជន នៅក្នុងរាជធានីភ្នំពេញ គឺជាការឆ្លើយតបជាបន្ទាន់ក្នុងដោះស្រាយឱ្យទាន់ពេលវេលាក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយកូវីដ១៩ នៅគ្រាដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាឱ្យទាហានដឹកជញ្ជូនស្បៀង ជួយសង្រ្គោះប្រជពលរដ្ឋដែលប្រឈមការខ្វះខាតស្បៀងអាហារនៅក្នុងតំបន់ក្រហម ដែលរងការបិទខ្ទប់រយៈពេល០៧ថ្ងៃ ដែលត្រូវបានអនុវត្តជំហ៊ានទី២ កាលពីថ្ងៃទី២៩ មេសា រហូតដល់ថ្ងៃទី០៥ ខែឧសភា ។តំបន់ក្រហមនោះជាតំបន់ផ្ទុះរីករាលដាលកូវីដ១៩ត្រូវបានហាមឃាត់មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរចេញ-ចូលបាននោះឡើយ។
ជាងនេះថែមទៀតកាលពីថ្ងៃទី០៣ ខែឧសភា កន្លងទៅនេះ គ្រួសារនិវត្តន៍ជនចំនួន១៤០គ្រួសារនៅខណ្ឌប្ញស្សីកែវ ទទួលបានការយកចិត្តទុកដាក់បន្ថែមទៀតពីសប្បុរសជននៅក្នុងរាជធានីភ្នំពេញ គឺ ឯកឧត្តម ហាក់ ប៊ុនធឿន និងលោកជំទាវ ស្រី តូច តាមរយៈ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ បាននាំយកប្រគល់ចែកជូនបងប្អូនគ្រួសារអតីតយុទ្ធជនទាំងនោះដែលមានជីវភាពខ្វះខាត ស្ថិតនៅក្នុងវត្តឧត្តរាវតី សង្កាត់ឫស្សីកែវ ខណ្ឌឫ្សីកែវ ដោយក្នុង០១គ្រួសារ ទទួលបាន-អង្ករ ១០គីឡូក្រាម-ត្រីខ ១០កំប៉ុង-សាច់ក្រក ០១គីឡូក្រាម-មី ០១កេស។
សូមបញ្ជាក់ថា កិច្ចការងារដោះស្រាយជីវភាពដល់គ្រួសារនិវត្តន៍ជននេះផងទៀត ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត តាមរយៈប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌដង្កោ លោក វរសេនីយ៍ឯក ជឹម ស៊ីថា កាលពីកន្លងទៅថ្មីនេះផងដែរ គ្រួសារនិវត្តន៍ជនចំនួន៥០គ្រួសារ ក៏បាននាំយកអំណោយជាស្បៀងអាហារនិងគល់ជូនពួកគាត់ ដែលមកពី០៣សង្កាត់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយទុក្ខលំបាកនូវជីវភាពប្រជាពលរដ្ឋដែលកំពុងខ្វះខាតដោយវិបត្តិជំងឺឆ្លងកូវីដ១៩៕
nmr